(ភ្នំពេញ)៖ គ្រូបង្វឹកនៃក្រុមថ្នាលយុវជនក្លឹបភ្នំពេញក្រោន គឺលោក Oleg Starynskyi ត្រូវបានប្រធានក្លឹបលោក ឬទ្ធី សំណាង តែងតាំងជាគ្រូបង្គោលក្រុមធំជំនួសលោក Sam Schweingruber ដែលមានឈ្មោះខ្មែរ សែម សំណាង ហើយ ដើម្បីត្រៀមដឹកនាំក្លឹបជើងឯក ៦សម័យកនេះ នៅរដូវកាលថ្មី ឆ្នាំ២០១៧ខាងមុខ ខណៈបុរសជនជាតិស្វីសលោក សែម សំណាង ត្រូវបានដំឡើងធ្វើជាប្រធានបច្ចេកទេសវិញ។

យោងតាមការឲ្យដឹងពីក្លឹបភ្នំពេញក្រោន បានបញ្ជាក់ថា ក្លឹបបានសម្រេចដំឡើងតំណែងលោក Oleg Starynskyi ពីគ្រូថ្នាលយុវជន មកធ្វើជាគ្រូបង្គោលរបស់ក្លឹប ក្នុងគោលបំណងដើម្បីបន្តភាពរីកចម្រើនក៏ដូចជាជាការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី និងការប្រកួតអន្តរជាតិផ្សេងៗ ដូចជាការត្រៀមប្រកួតពានអន្ដរជាតិមួយ នៅចិននាខែធ្នូខាងមុខ និងការប្រកួតជម្រុះពាន AFC Cup 2017 នាដើមឆ្នាំក្រោយជាដើម។

គួរបញ្ជាក់ថា លោក Oleg Starynskyi បានមកបម្រើការងារក្នុងវិស័យបាល់ទាត់ក្នុងក្លឹបភ្នំពេញក្រោន កាលពីខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ ប៉ុន្ដែគ្រូបង្វឹកវ័យ ៣០ឆ្នាំជនជាតិអ៊ុយក្រែន ធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមមួយចំនួនក្នុងតំបន់អាស៊ាន ពិសេសគឺប្រទេសម៉ាឡេស៊ី ដែលលោកបានចំណាយពេល ៣ឆ្នាំនៅទីនោះ ហើយថែមទាំងធ្លាប់ធ្វើជាគ្រូជំនួយក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំម៉ាឡេស៊ីទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង