កូរ៉េ៖ Lisa តារាចម្រៀងស្រីក្រុម BLACKPINK ដ៏ល្បីរបស់កូរ៉េ បានបង្ហាញពីការ តុបតែងសម្ផស្សដ៏ស្រស់ ត្រកាលរបស់នាងដែលអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនាងចូល ក្នុងកម្មវិធី Get it Beauty ។

កាលពីថ្ងៃទី២៦ កុម្ភៈ តារាស្រី BLACKPINK បានបង្ហាញពីរបៀប ថែរក្សាសម្រស់ទៅតាមអ្វីដែលខ្លួនចូលចិត្ត និងបង្ហាញនូវផលិតផលមួយចំនួន ដែលពួកគេជាម្ចាស់ផ្ទាល់ផងដែរ។ Lisa ប្រាប់ថា នាងមានផលិតផលថែសម្រស់ ដែលនាងចាត់ទុកខ្លួនឯងថា Mansour ដែលមកពីពាក្យ Mansour bin Zayed Al Nahyan ដែលភាសាអង់គ្លេសហៅ super rich ។

Rose សមាជិកក្រុម BLACKPINK ក៏បានបញ្ជាក់ថា Lisa តែងចូលចិត្តដើរផ្សារទិញផលិតផល ថែរក្សាសម្រស់ហើយទោះបី ជានៅផ្ទះក៏នាងចូលចិត្តមើល ផលិតផលតាមអនឡាញដែរ ប៉ុន្តែរបៀបនៃការតុបតែង សម្រស់របស់ Lisa មានលក្ខណៈខុសពីនាង ។

ចំណែក Dara ក៏ស្នើការណែនាំពី ផលិតផលថែរក្សា សម្រស់នេះពី Lisa ដែរព្រោះនាង ជាតារាម្នាក់ក្នុងក្រុម ដែលយល់ ដឹងពីវិធីថែរក្សា និងតុបតែងសម្រស់បាន ស្រស់ស្អាតជាងគេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង