CamNews

ប្លន់សម្លាប់ រត់ចោលស្រុក១៥ឆ្នាំ ភ្លេចខ្លួនវិលចូលស្រុក នគរបាលក្របួចជាប់

កំពង់ចាម៖   ពិតជា «ជុងមិនភ្លេចកុកមែន» បុរសម្នាក់ បានប្រព្រឹត្តអំពើយង់ខ្នងប្លន់ សម្លាប់ ហើយបានរត់គេច ខ្លួនអស់រយៈរយៈពេល ១៥ឆ្នាំ ឥឡូវត្រូវសមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំ ចាប់ខ្លួនបានហើយ កាលពីយប់ថ្ងៃទី ១៥ ខែមេសា នៅក្នុងផ្ទះជនជាប់ចោទ ស្ថិតក្នុងភូមិទួលវិហ៊ា ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។

អធិការនគរបាលស្រុកត្បូងឃ្មុំ លោក សួស ស៊ាងលី បានប្រាប់ឲ្យដឹងថា ជនជាប់ចោទនេះ មានឈ្មោះ សុខ ឌីន អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិទួលវិហ៊ា ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។ លោកអធិការ បានឲ្យដឹង ទៀតថា ជនជាប់ចោទត្រូវបានចាប់ខ្លួន ខណៈរូបគេមកលេងផ្ទះក្នុងពេលបុណ្យចូលឆ្នាំថ្មី។

លោកអធិការ សួស ស៊ាងលី ក៏បានឲ្យដឹងដែរថា ជនជាប់ចោទ ត្រូវបានបង្គាប់ឲ្យចាប់ខ្លួន តាមដីការបស់សាលា ដំបូងខេត្តកំពង់ចាម ពីបទប្លន់ និងធ្វើមនុស្សឃាត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩៩ នៅចំណុច ខាងលិចស្ពាន មាត់ឃ្មង់ ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។

ទន្ទឹមនឹងការឃាត់ខ្លួនជនជាប់ចោទរូបនេះ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន ក៏បាន បញ្ជាក់ពីជំហររបស់ខ្លួនក្នុងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ជាពិសេសក្នុងឱកាស បុណ្យចូលឆ្នាំថ្មីតែម្តង។

ដើម្បីរក្សាសន្តិសុខសុវត្ថិភាពនេះ លោកឧត្តមសេនីយ៍ បែន រ័ត្ន បានដាក់ចេញនូវផែនការជាយុទ្ធសាស្រ្តសំខាន់ៗ ចំនួន៣ រួមមាន៖ ផែនការណ៍ទី១. ការពារសុវត្ថិភាពគ្រប់បែបយ៉ាង, ទី២. បង្ក្រាបរាល់បទល្មើសផ្សេងៗ ដែល អាចកើតឡើង ដូចជាចោរកម្ម និងគ្រឿងញៀន .ល្បែងស៊ីសង។ល។ រីឯ ផែនការណ៍ទី៣ នោះ គឺពង្រឹងការអនុ វត្តន៍ដីកានេះឯង ដោយលោកស្នងការ បានចាត់បញ្ជាឲ្យមន្ត្រីនគរបាល ដែលមានដីកាក្នុងដៃ គ្រប់មូលដ្ឋានទាំង អស់ត្រៀមចាំ ព្រោះពេលចូលឆ្នាំដូច្នេះ ជនល្មើសអាចភ្លេចខ្លួនវិលចូលមកមូលដ្ឋានវិញ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល