ប្រទេសចិនគ្រោងនឹងបើកមន្ទីរពេទ្យថ្មីមួយ នៅទីក្រុង ចំពេលមានការរាតត្បាតវីរុសកូរ៉ូណាកាន់តែខ្លាំងឡើង ដែលមកទល់នឹងពេលនេះចំនួនអ្នកឆ្លងវីរុសនេះបន្ដកើនឡើងជាលំដាប់ ។

មន្ទីរពេទ្យ Huoshenshan ដែលមានគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺចំនួន ១០០០ គ្រែប្រចាំក្រុង Wuhan ដែលស្ថាបនាឡើងត្រឹមរយៈពេល ៨ ថ្ងៃ គឺជាមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពីរបំពាក់ដោយបរិក្ខាពេទ្យគ្រប់គ្រាន់ ដែលត្រូវបានសាងសង់ឡើងដើម្បីបង្ការទប់ស្កាត់ និងព្យាបាលនូវការរាតត្បាតនៃវីរុសកូរ៉ូណា។

ប្រទេសចិនកំពុងប្រឹងប្រែងដុតដៃដុតជើង ដើម្បីបង្ការ និងព្យាបាលនូវវីរុសនេះ ដោយមានចំនួនអ្នកឆ្លង ១៧,០០០ នាក់ ត្រូវបានរកឃើញ និងអ្នកស្លាប់ចំនួន ៣៦១ នាក់។

ដោយឡែក កាលពីថ្ងៃអាទិត្យសប្ដាហ៍មុននេះ គេរកឃើញអ្នកស្លាប់ ដំបូងក្រៅពីប្រទេសចិន គឺនៅប្រទេសហ្វីលីពីន ។ អ្នកជំងឺ គឺជាជនជាតិចិនអាយុ ៤៤ ឆ្នាំមកពីទីក្រុង Wuhan ដែលគ្រូពេទ្យរកឃើញថា គាត់បានឆ្លងវីរុសនេះ មុនពេលមកដល់ប្រទេសហ្វីលីពីន។

ប្រទេសជាច្រើន ហាមឃាត់ជនបរទេស ដែលមកពីប្រទេសចិន និងបញ្ជូនទៅដាក់ដោយឡែក ដើម្បីបង្ការការឆ្លងវីរុសទៅអ្នកដទៃ ។ តួលេខចុងក្រោយចេញផ្សាយដោយ គណកម្មាធិការជាតិសុខាភិបាលនៃប្រទេសចិន បានបង្ហាញថា តាមរយៈការតាមដានដោយយកចិត្ដទុកដាក់ គឺមានចំនួនដូចខាងក្រោម៖

ប្រជានជន ២១,៥៥៨ នាក់សង្ស័យឆ្លងវីរុសនេះ

ប្រជាជន ១៥២,៧០០ នាក់ កំពុងស្ថិតក្រោមការតាមដានរបស់ក្រុមគ្រូពេទ្យ

ប្រជាជន ៤៧៥ នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ

មិនតែប៉ុណ្ណោះ គេរកឃើញចំនួនអ្នកឆ្លង ប្រមាណ ១៥០ នាក់ ក្រៅពីប្រទេសចិន ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព BBC