ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស rocketnews24
ដែលទើបតែបានចេញផ្សាយមិនដល់ ២៤ មុននេះផងនោះ បានបញ្ជាក់អោយដឹងថា នៅឯ
ប្រទេសជប៉ុនឯណោះវិញ រដ្ឋាភិបាលប្រទេសនេះ បានប្រកាសផ្សាយជាផ្លូវការថា ខ្លួននឹង
បង្កើតរ៉ូបូត ថែទាំសុខភាពមនុស្សចាស់ជរា ដោយផ្តល់ជាសេវាកម្មជាប្រចាំខែ ក្នុងតម្លៃ
ថោកសមរម្យ ស្របពេលដែលក្នុងរយៈពេលដ៏ខ្លី នាពេលអនាគតខាងមុខនេះ ប្រទេស
ជប៉ុន នឹងមានអត្រាមនុស្សចាស់ជរា ដល់ទៅ ៤០ ភាគរយ ដែលមានអាយុចាប់ពី ៦៥ ឆ្នាំ
ឡើងទៅ។

លើសពីនេះទៅទៀត ក៏មានការបញ្ជាក់អះអាងបន្ថែមពីប្រភពសារព័ត៌មាន Yomiuri Online
ផងដែរ ដោយនៅក្នុងនោះ បានបញ្ជាក់អោយដឹងថា មនុស្សយន្ត ដែលជាជំនួយការសុខ
ភាពមនុស្សចាស់នេះ វាពិតជាមានតួនាទីសំខាន់ណាស់ ក្នុងការជូយទុកធុរៈចាស់ៗជរា
ដែលនៅក្នុងនោះ កាតព្វកិច្ចរបស់វារួមមានដូចជា ៖ ធ្វើការយកចិត្តទុកដាក់ ដោយមាន
ការថែទាំសុខភាពចាស់ៗ ជរា ក៏ដូចជា គាំពារ ក្នុងការជួយសម្រួល ក្នុងការងើបឈរ
អង្គុយ ឬក៏ដើរ ដែលវាគឺជាការងារពិបាកធ្វើមួយ របស់ក្រុមមនុស្សចាស់ៗជរា។

គួររំឭកផងដែរ គំរោងក្នុងការបង្កើតរ៉ូបូតដែលជាជំនួយការសុខភាពផ្ទាល់របស់ក្រុមមនុស្ស
ចាស់ជរានេះ អាចនឹងលេចជារូបរាងឡើង ក្នុងរយៈពេលដ៏ខ្លីនាពេលអនាគត ស្របពេល
ដែលរដ្ឋាភិបាលរបស់ប្រទេសជប៉ុន បានលើកឡើងថា នឹងផ្តល់ជាជំនួយដែលមានទឹក
ប្រាក់ ២,៥ លានដុល្លារសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា រ៉ូបូតដែលជាជំនួយការសុខ
ភាពផ្ទាល់របស់ក្រុមមនុស្សចាស់ជរានេះ អាចនឹងមានលក់នៅលើទីផ្សារ ក្នុងតម្លៃប្រមាណ
ជាង ១ ពាន់ដុល្លារ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ rocketnews24