កោះតុក្កតានេះមានទីតំាងនៅក្នុងប្រទេសMexico ដែលស្ថិតនៅចំពាក់កណ្តាល ព្រែកដ៏ធំនិងលាតសន្ធឹងដល់ភូមិភាគខាងត្បូងនៃទីក្រុង Mexico។កោះតុក្កតា
នេះមានឈ្មោះជាភាសាMexico ថា (Isla de las Mu�ecas)។
កោះនេះបានទាក់ទាញភ្ញៀវទេសចរណ៏ បានយ៉ាងច្រើនកុះករ ដោយសារតែ
កោះនេះពារពេញទៅដោយ តុក្កតាចងភ្ជាប់ទៅនិង ដើមឈើងាប់ៗ ជាច្រើន នៅលើកោះ។ប្រវត្តិរបស់កោះនេះ: កាលពីដើមឡើយ មានកេ្មងស្រីម្នាក់
បាន រស់នៅលើកោះមួយនេះ បន្ទាប់មកនាងក៏បានស្លាប់ដោយបន្សល់ទុកនូវ
កូនតុក្កតាតូចមួយនៅលើកោះនេះ បន្ទាប់មកទៀតមានបុរសម្នាក់ឈ្មោះ
Don Julian Santana បានមករស់នៅលើកោះនេះដោយយកកូនតុក្កតានោះចង
ព្យួទៅនឹង ដើមឈើដែលងាប់ៗនៅលើកោះនេះ។ Santana មិនបានលាងសំអាត
តុក្កតានេះឡើយ ដោយគាត់ទុកពួកវាហាលខ្យល់ហាលភ្លៀង ខ្លះជ្រុះភែ្នក បាក់ក
ដាច់ដៃ ដាច់ជើងជាដើម។ Santana បានរស់នៅលើកោះនេះអស់រយះពេល 50ឆ្នាំ
គាត់បានស្លាប់នៅឆ្នាំ 2001 ហើយសាកសពរបស់គាត់បានបញ្ចុះនៅជិតកេ្មងស្រី
ដែលបានរស់នៅលើកោះនេះមុនគេនោះផងដែរ។
ហេតុផលដែលកោះនេះសំបូរទៅដោយតុក្កតាព្រោះអ្នកថែរក្សានៅលើកោះនេះ
ទទួលយក តុក្កតាទំាងអស់ មិនថាចាស់ រឺ ថី្ម អត់មានដៃ ជើង រឺក្បាល ក៏អាច
យកវាមកដាក់នៅលើដើមឈើងាប់ៗនេះបានដែរ។
ខេមរៈ