CamNews

ភិន សុដាលីស ឆ្ងល់​នឹង​មនុស្ស​មួយ​ចំនួន ដែល​ចេះ​ដឹង​​ឈឺ​ឆ្អាល​រឿង​របស់​នាង ខុស​ទំ​នង

(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត បន្ទាប់ពីសម្រាលកូនស្រីរួច ដោយការវះកាត់ប្រកបដោយជោគជ័យ តារាសម្ដែងក្មេងវ័យ អ្នកនាង ភិន សុដាលីស ដែលកំពុងជាប់ងារ ជាស្រីមេម៉ាយ ទាំងនៅខ្មីល្ហក់ បានបញ្ចេញសារគួរឲ្យចាប់អារម្មណ៍ថ្មីមួយទៀត ចង់សម្ដៅដល់មនុស្សមួយចំនួន ដែលបានបញ្ចេញមតិរិះគន់លើរូបនាង ទាំងមិនបានដឹងរឿង​ផ្ទៃក្នុង នៃការបែកបាក់​នេះច្បាស់លាស់ ពោលគឺហាក់បញ្ចេញមតិទម្លាក់កំហុសលើរូបនាង តែម្ខាង ហើយត្រូវបាន ភិន សុដាលីស ចាត់ទុកថា ក្រុមមនុស្សទាំងនោះ កំពុងតែត្រូវបាន​គេខ្ចីប្រើ ដើម្បីវាយ​ប្រហារលើនាង។

ក្នុងបណ្ដាញសង្គម ដ៏ពេញនិយមរបស់ ភិន សុដាលីស បាននិយាយថា «នរ​ណាដែលធ្វើរឿង ឲ្យកក្រើកឲ្យប្រាកដ? បើរាល់ព័ត៌មានសុទ្ធតែក្រុមចែឯងអ្នកដុតមកចឹងៗអីនែ៎​.. គេមិនធ្វើដោយខ្លួនគេផ្ទាល់ទេ គឺគេខ្ចីចែឯងប៉ុន្មានអ្នកហ្នឹង ជួយរៀបរាប់ជំនួសគេ​។ អស់សំណើចដល់ហើយ ចែអើយ ឯណាសុំមើលសារហ្នឹង​តិចមើល ខ្ញុំបានផ្ញើរថ្ងៃខែណា? ចែឯងនេះ ចេះតែហ៊ាននាំពាក្យហើយ មានជាអាត់សំឡេងជាភស្តុតាងផង កុំចេះតែនិយាយផ្តេសផ្តាសណា និយាយត្រូវមានភស្តុតាង កុំខំពេកចែ បានអីមកវិញ?
ខ្ញុំធ្លាប់ផ្ញើរសារទៅមែន ផ្ញើរទៅនៅពេលគេទៅចោលខ្ញុំ និងកូនដំបូងៗម៉េស ផ្ញើរទៅអង្វរគេថា "ឲ្យគេត្រឡប់មកវិញ ត្រូវគ្នាវិញ អាណិតកូន ម៉េចក៏ទុកខ្ញុំចោល នៅផ្ទះជួលម្នាក់ឯង"​»។

ភិន សុដាលីស បានសរសេររៀបរាប់បន្តទៀតថា «បន្ទាប់មកនៅពេលដែលប៉ា​(អ៉ិន សុភិន)​គាត់ដឹងថា គេទៅចោល ហើយទុកយើងឲ្យនៅផ្ទះជួលម្នាក់​ឯង យើងនេះខំទៅអង្វរគេទៀតថាឲ្យត្រូវគ្នាវិញទៅ អង្វរម្តងហើយម្តងទៀត ហើយកុំទៅឆ្លើយតបសារព័ត៌មាន ជាមួយប៉ាអី ព្រោះតែមិនចង់ឲ្យនរណាដឹងថា គេបានបោះបង់យើងចោល​ជាមួយកូន ខ្លាចគេធ្លាក់កូដ ខ្លាចទស្សនិកជន​ស្អប់គេ ខ្លាចរូបភាព ដែលកើតឡើងផ្សេងៗទៀត តែគេនៅតែមិនខ្វល់ថែមទាំង បោះពាក្យមកវិញថា"ការពិតនៅតែជាការពិត មុនក្រោយគេគង់តែដឹង ឈប់ខលទៅគេទៀត គេបានដាក់ពាក្យទៅតុលាការហើយ ចាំតែតុលាការខលទៅ ហើយលែងលះគ្នាទៅ"»។

អ្នកមេម៉ាយវ័យក្មេង រូបនេះ បានសង្កត់ធ្ងន់ថា «មើល៍យើងមានអារម្មណ៍ម៉េច ហើយឡើងគេធ្វើអ៉ីចឹងដាក់ហើយ នៅខ្វល់ពីរឿងគេល្បីមិនល្បី​​ទៀត​? តែតាំងពីត្រឡប់មក ពីការកោះហៅរបស់តុលាការ​លើកទី១មក ភ្ញាក់ខ្លួនហ្មង ដូចខ្មោចចេញ ដូចត្រូវគេធ្វើអំពើអ៉ីចឹង? ម៉េចក៏មិនឆ្ងល់ថា ការកោះហៅលើកទី២ និងទី៣ ម៉េចក៏ខ្ញុំមិនទៅ ម៉េចក៏ឲ្យមេធាវីទៅជំនួស? ដោយសារតែវាឆ្អែតគ្រប់គ្រាន់ហើយ មិនបាច់ជួបមុខទៀតទេ លក្ខណៈថា​ គូសថ្មចំណាំហើយ កុំថាឡើយទៅផ្ញើរសារដូចចែឯង​និយាយចឹង ព្រឺសំបុរណាស់ចែ !ចង់សួរទៅបណ្តាចែចែ និងមនុស្សមួយចំនួនតូច ដែលត្រូវបានគេខ្ចីមាត់មកឈ្លោះ ជាមួយគ្រួសារខ្ញុំនែ៎ក ថាគេមានបានប្រាប់រឿងនេះ ទៅចែចឹងអត់? ហើយដែលថា ដឹងរឿងច្បាស់ខ្លាំង​ហ្នឹងហ្អា ដឹងច្បាស់ដល់កំរិតណា? នៅផ្ទះជាមួយគ្នាដែលមែនពេលហ្នឹង? ហើយខ្ញុំទៅប៉ះពាល់អ្នកឯងពីកាលណា ម៉េចបានចូលចិត្តចេះ តែមកខាំខ្ញុំចឹង ​ខ្ចិលនិយាយ​ ចែណាមានខ្លួនរើសយកទៅ ​ចែអើយចែ..!»។

នេះអានិយាយបានថា ជាការបញ្ចេញសារប្រតិកម្ម ជាលើកទី២ហើយ បន្ទាប់ពីលើកទី១ នាង ភិន សុដាលីស បានបញ្ចេញសារ ដើម្បីស្នើកុំឲ្យមហាជន និងអ្នកគាំទ្រមួយចំនួន ឈឺឆ្អាលចំពោះរឿងរបស់នាង ជាមួយនិងលោកប្ដី ហេងស៊យ ប៉ែន ចំរ៉ុង ខណៈដែលរឿងនេះ កំពុងតែស្ថិតក្នុងការតាមដាន​របស់ទស្សនិកជន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង