(ភ្នំពេញ)៖ រឿងទីស្តីការគណៈរដ្ឋមន្រ្តីចេញលិខិត (ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥) ហែកកេរ្តិ៍ក្រុមហ៊ុនឧកញ៉ា ម៉ុង ឫទ្ធី ថា មិនបានបង់លុយថ្លៃដីសម្បទានសេដ្ឋកិច្ច មិនបិទទាន់បញ្ចប់នៅឡើយទេ បើទោះបីឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ថា ខ្លួនបានបង់លុយថ្លៃដីនេះតាមដំណាក់កាល ដែលក្រសួងកសិកម្មបានកំណត់ក៏ដោយនោះ។

នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ឧកញ៉ា ម៉ុង ឫទ្ធី បានចេញមកបង្ហាញការសោកស្តាយ និងតូចចិត្តជាថ្មី ហើយកាន់តែខ្លាំង ថែមទៀត បន្ទាប់ពីអ្នកនាំពាក្យក្រសួងកសិកម្ម លោក អ៊ាង សុផល្លែត ចេញមកអះអាងថា ក្រុមហ៊ុនឧកញ៉ា ម៉ុង ឫទ្ធី មិនបានបង់លុយនោះឡើយ នៅអំឡុងពេលគណៈកម្មាធិការអន្តរក្រសួងពិនិត្យ ដីសម្បទានសេដ្ឋកិច្ច នាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៥។

លោក អ៊ាង សុផល្លែត បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា សេចក្តីប្រកាសដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងខែវិច្ឆិកា ឆ្នាំ២០ ១៥នោះ បានធ្វើឡើងក្នុងអំឡុងពេល គណៈកម្មាធិការអន្តរក្រសួងត្រួតពិនិត្យ ដីសម្បទាន ហើយរកឃើញថា មិនទាន់បង់ថ្លៃដី។

ឆ្លើយតបការអះអាងរបស់លោក អ៊ាង សុផល្លែត ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ដោយបង្ហាញវិក្កយបត្របង់ប្រាក់ នៅធនាគារជាតិ និងធនាគារកាណាឌីយ៉ាថែមទៀតផង។ ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហាញថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ក្រុមហ៊ុនលោក បានបង់ប្រាក់ចំនួន២,៥៧០.០៥ដុល្លារ ទៅធនាគារកាណាឌីយ៉ា និងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ បានបង់ប្រាក់ ចំនួន៨៣,១២២.៧៧ដុល្លារ ចូលធនាគារជាតិ នៃកម្ពុជា។ លោក នៅបានបញ្ជាក់ថែមទៀតថា ការដែលលោកទៅបង់លុយ តាមធនាគារកាណាឌីយ៉ា ធ្វើឡើងតាមម្ចាស់បំណុល។

តាមការបញ្ជាក់របស់ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ក្រុមហ៊ុនរបស់លោក ពិតជាបានបង់លុយថ្លៃដីសម្បទានសេដ្ឋកិច្ចជូនរដ្ឋ មុនពេលទីស្តីការគណៈរដ្ឋមន្រ្តី ចេញលិខិតដាក់កំហិតឲ្យក្រុមហ៊ុនមួយនេះចូលទៅបង់ប្រាក់ ដែលឧកញ៉ា ម៉ុង ឫទ្ធី ហៅថា ជាការធ្វើឲ្យប៉ះពាល់កិត្តិយសក្រុមហ៊ុន របស់លោកនោះ។

ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហាញអារម្មណ៍សោកស្តាយលើ Facebook របស់ខ្លួនថា «ខ្ញុំរឹតតែមានការសោកស្តាយយ៉ាងខ្លាំងថែមទៀត ក្រោយពីបានអានការសែតភ្នំពេញប៉ុស្តិ៍ ត្រង់អ្នកនាំពាក្យរបស់ក្រសួងកសិកម្មនិយាយថា ក្រុមហ៊ុន ម៉ុង ឫទ្ធី មិនទាន់បង់លុយថ្លៃដី។ ខំធ្វើតាមប៉ុណ្ណឹងហើយ នៅតែមិនទុកមុខឱ្យផង ចុះបើមិនធ្វើតាម តើវាទៅជាយ៉ាងណា?»។ «ចំពោះអ្នកដែលធ្វើខុសគួរណាស់ តែហ៊ានចេញមុខមកបកស្រាយថា ខុសបច្ចេកទេស ឬយ៉ាងម៉េចខ្ញុំមិនដឹងទេ ទុកមុខមាត់កិត្តិយសឱ្យខ្ញុំខ្លះផង បើអ្នកវិនិយោគដួលរលំ តើឱ្យបុគ្គលិកកម្មករគ្នាទៅឯណា? ខ្ញុំមិនចង់បកក្តាមបង្ហាញអាចម៍ឱ្យគេឃើញតទៅទៀតទេ»។

បើទោះបីជាយ៉ាងណា ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ថា ពេលនេះមិនមែនជាពេលនាំគ្នាបង្កើតរឿង អត់ប្រយោជន៍នោះទេ ត្រូវតែនាំគ្នាជួយរកទីផ្សារ លក់កសិផលឱ្យបានតម្លៃខ្ពស់ជូនកសិករវិញប្រសើរជាង។

ឧកញ៉ា ម៉ុង ឫទ្ធី ដែលជាអ្នកប្រកបអាជីវកម្មជោគជ័យមួយរូប លើវិស័យកសិកម្មនៅកម្ពុជា បានបង្ហាញពីតម្លៃកសិ-ឧស្សាហកម្មមួយចំនួន ដែលកំពុងតែធ្លាក់ថ្លៃចុះខ្លាំង បង្កជាបញ្ហាប្រឈមដ៏ខ្លាំងមួយសម្រាប់អ្នករកស៊ីលើវិស័យកសិកម្ម។

លោក ម៉ុង ឫទ្ធី បានឲ្យដឹងថា តម្លៃកៅស៊ូក្រែបពីមុនតម្លៃ ៦០០០ដុល្លារក្នុងមួយតោន តែបច្ចុប្បន្នតម្លៃមិនដល់ ១០០០ដុល្លារនោះទេ ដូងប្រងcpo ពីមុនតម្លៃ ១១០០ក្នុងមួយតោន តែបច្ចុប្បន្នមិនដល់ ៥០០ដុល្លារនោះទេ, ពោតខែមករា ឆ្នាំ២០១៥ តម្លៃ ១១៦០រៀល ក្នុងមួយគ្រីឡូក្រាម តែឆ្នាំ២០១៦ តម្លៃ១០៣០រៀល, ជ្រូកខែមករាឆ្នាំ២០១៥ តម្លៃ ២.១៩ដុល្លារក្នុងមួយគីឡូ តែបច្ចុប្បន្នតម្លៃ ២.០៣ដុល្លារ, កន្ទក់ខែមករា ឆ្នាំ២០១៥ តម្លៃ ១០៤០រៀលក្នុងមួយគីឡូ បច្ចុប្បន្នតម្លៃ ១០៦០រៀល។

សម្រាប់ដំណាំដូងប្រេងដែលកំពុងតែជជែករឿងឈ្នួលដីនេះ លោកឧកញ៉ា ម៉ុង ឫទ្ធី បានអះអាងថា មានក្រុមហ៊ុនវិនិយោគបរទេស ចំនួន៣ក្រុមហើយ បានរត់ចោលទី១. ម៉ាឡេស៊ី ទី២. សឹង្ហបូរី និងទី៣. កូរ៉េខាងត្បូង បច្ចុប្បន្ននៅសល់តែក្រុមហ៊ុនរបស់លោក និង លោក ចារឺន ប៉ុណ្ណោះ។

ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហាញក្តីព្រួញបារម្ភាថា បើតម្លៃប្រេងដូងនៅតែមិនដល់ ១០០០ដុល្លាឆ្នាំនេះ ពិតជាត្រូវរកលុយបន្ថែមដប់លានដុល្លារ សម្រាប់បើកប្រាក់ខែឱ្យបុគ្គលិកកម្មករ បើអត់មានលុយបន្ថែមទេ នឹងលែងបានទាស់គ្នារឿងលុយ ដីសម្បទានសេដ្ឋកិច្ចទៀតហើយ។ បើតាមឧកញ៉ា ម៉ុង ឫទ្ធី ថៅកែកៅស៊ូ ក៏មានវាស្នាមិនខុសពីដូងប្រេងនោះដែរ៕

- អាន ៖ ឧកញ៉ា ម៉ុង ឫទ្ធី បង្ហាញអារម្មណ៍សោកស្តាយ ចំពោះអ្នកទម្លាយឯកសារទារ លុយថ្លៃ វិនិយោគ លើដីសម្បទានសេដ្ឋកិច្ច

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី