ព័ត៌មានអន្តរជាតិ ៖ របាយការណ៍ឯកសារ មេធាវី បង្ហាញអោយដឹង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ អោយដឹងថា ព្រះរាជអាជ្ញា បានសម្រេចចោទប្រកាន់ បុរសម្នាក់ នៅក្នុងប្រទេស ឈីលីក្នុងការដោះ ដូរទារិការម្នាក់ តាមអ៊ិនធើណេត ក្នុងតម្លៃ ១០២ ដុល្លារ នេះបើតាមការដកស្រង់ អត្ថបទ ផ្សាយពី គេហទំព័រ អាស៊ីវ័ន ។

ដឺកាបណ្តោះអាសន្ន អះអាងអោយដឹងថា ទារិកាតូចរូបនេះ ត្រូវ បាន ប្រគល់ទៅអោយ អ្នកទិញ ដោយដៃម្តាយរបស់នាងដោយផ្ទាល់ មានវ័យទើបតែ ១៨ ឆ្នាំកាលពីថ្ងៃទី ៦ វិច្ឆិកា ឆ្នាំ ២០១៣ កន្លង ទៅ ពោល រយៈពេល ២ ថ្ងៃបន្ទាប់ពីទារិកាតូចកើត ជាថ្នូរនឹងសាច់ប្រាក់ មួយ ចំនួន ក្នុងការពរពោះ ឆ្លងទន្លេ និងចិញ្ចឹមគេរយៈពេល ២ ថ្ងៃកន្លងមកនេះ នៅឯមន្ទីរពេទ្យ Santiago ។

គួរបញ្ជាក់ថា ករណីនេះ បានធ្វើអោយអាជ្ញាធរ មានចំណាប់អារម្មណ៍ ជា ខ្លាំង អំឡុងខែ មករា ដើម ឆ្នាំ ២០១៤ បន្ទាប់ពីបុរសជាឪពុក ទារិកា បានដាក់ពាក្យប្តឹង ថាមានករណី ចា ប់ជម្រិតកូនស្រីតូច របស់ខ្លួន ។

សេចក្តីរាយការណ៍ អោយដឹងថា ក្រោយពីបានដោះដូរទិញ ទារិកាតូចបានសម្រេចហើយនោះបុរស ជាជនជាប់ចោទ បេក្ខភាពអ្នកទិញ លោក Juan Carlos Pacheco បានយកទារិកា ទៅរស់នៅជា មួយនឹងដៃគូរបស់ខ្លួន ដោយបានចាត់ទុកគេជា កូនស្រី និងបានដាក់ឈ្មោះ តាមត្រកូលគាត់ថែម ទៀតផង ។ ដោយឡែក ព្រះរាជអាជ្ញា ក៏កំពុងតែធ្វើការពិចារណា ទៅលើការកាត់ទោសជនសង្ស័យ ជាប់ពាក់ព័ន្ធទាំងអស់ ដែលនៅក្នុងនោះ ពួកគេអាចប្រឈមមុខ នឹង ជាប់ពន្ធនាគារ រយៈពេល ២ ឆ្នាំ រួមមានដូចជា ស្រ្តីជាម្តាយ នាង Veronica Carrera (អ្នកលក់ ) លោក Juan Carlos Pacheco (អ្នកទិញ) ស្របពេលដែលរឿងក្តី នឹងត្រូវសម្រេចនៅថ្ងៃទី ១១ វិច្ឆិកា ខាងមុខនេះ ។ គួររំឭកថា ជន សង្ស័យជាប់ពាក់ព័ន្ធមួយចំនួនផ្សេងៗទៀត រួមានដូចជា ម្តាយមីង ទារិកា និង ជីដូនទារិកាអាចនឹង ត្រូវចោទប្រកាន់ និងផ្តន្ទាទោស ដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន