អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ ដេលីមែល កាលពីពេលថ្មីនេះថា មនុស្សស្រី
វ័យជំទង់ម្នាក់ មានអាការៈធូរស្បើយ បន្ទាប់ពីនាងបានប្រើគ្រាប់ថ្នាំ Radioactive iodine
ពីមន្ទីរពេទ្យមួយ ក្នុងប្រទេសអង់គ្លេស។

ប្រភពខាងលើបានអោយដឹងថា មនុស្សស្រីជំទង់នោះ គឺមានឈ្មោះថា Paris Tompkins
ដែលជាបងបង្អូនភ្លោះជាមួយនឹងនាង Paige មានអាយុ ១៧ឆ្នាំ មកពីទីក្រុង Leicester។
នាង Paris គឺមានជម្ងឺមហារីកពក ក ពោលគឺនាងបានចាប់ឈឺជម្ងឺនេះ តាំងពីខែ កុម្ភះ ឆ្នាំ
២០១០ មកម្លេះ។

បងប្អូនភ្លោះនាង Paris

នាង Paris បាននិយាយថា ជម្ងឺមហារីករបស់នាង គឺកើតឡើងប៉ុនគ្រាប់ប៉េងប៉ុង តែបន្ទាប់
ពីរូបនាងបានលេបថ្នាំ Radioactive អស់រយៈពេល ៦សប្ដាហ៍មក នាងក៏បានដឹងថា គ្រាប់
ដែលដុះនៅជាប់បំពង់ក របស់នាងហាក់បីដូចជាកា្លយ ទៅជាតូចទៅៗ ។

តាមការអោយដឹងពីក្រុមគ្រូពេទ្យ បានអោយដឹងថា គ្រាប់ថ្នាំ Radioactive iodine ជាប់គ្រាប់
ថ្នាំម្យ៉ាង ដែលមានសារធាតុអ៊ីយ៉ូដ ដែលវាមានប្រសិទ្ធភាពខ្លំាងក្នុងការរំលាយដុំពក នៃជម្ងឺ
មហារីកបាន៕

ដោយ៖ រក្សា
ប្រភព៖ dailymail