បច្ចុប្បន្នមានមតិចចាមអារ៉ាមជាច្រើន ស្តីពីមូលហេតុដែល Apple ចាំបាច់ត្រូវបោះបង់ចោល នូវរន្ធដោតកាសស្តាប់តន្រ្តី នៅលើបណ្តាគំរូ iPhone ក្នុងពេលអនាគតរបស់ខ្លួន។ នោះអាចជាវិធីដើម្បីឲ្យApple បង្កើននូវគុណភាពសម្លេង ឬបង្កើនបរិមាណលក់កាសស្តាប់តន្រ្តី Beats របស់ក្រុមហ៊ុនកូនរបស់ខ្លួន។ មនុស្សជាច្រើននៅថែមទាំងប៉ាន់ស្មានថា Apple ចង់ឲ្យផលិតផលអនាគតរបស់ខ្លួនស្តើងជាងមុន។

រូបតំណាង (រូបភាព៖ Conceptphone)

ប៉ុន្តែតាម BusinessInsider បានឲ្យដឹងពីមូលហេតុពាក់ព័ន្ធដល់គំរូ iPhone សម្រាប់ឆ្នាំ ២០១៧ យ៉ាង សមហេតុផលមួយផ្សេងទៀត។ អ្នករចនាម៉ូតយូរឆ្នាំរបស់ Apple គឺលោក Jony Ive ចង់ឲ្យផលិតផលiPhone 8 មានតួខ្លួន ដោយផ្ទៃទាំងខាងមុខ និងខាងក្រោយធ្វើពីកញ្ចក់ និងមិនអាចដោះថ្មបាន។ Apple នឹងបំពាក់សេនស័រស្គែនក្រយៅដៃ នៅក្នុងផ្ទៃអេក្រង់ផ្នែកខាងក្រោម ដូច្នេះប៊ូតុង Home នឹងត្រូវបានលុបបំបាត់ចោល។

ពេលនោះ បើសិនជា Apple ចង់បង្កើនក្រឡាផ្ទៃអេក្រង់ និងកាត់បន្ថយទំហំផ្នែកខាងក្រោមរបស់ iPhone ឲ្យនៅសល់តិចបំផុតនោះ ពួកគេចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរផ្នែករឹង នៅខាងក្នុង ដើម្បីឲ្យសមទៅនឹងការរចនាម៉ូត។ រន្ធដោតកាសស្តាប់តន្រ្តី គឺជាផ្នែករឹងមួយ ក្នុងចំណោមផ្នែករឹងមួយចំនួនទៀតដែលចាំបាច់ត្រូវមានការផ្លាស់ប្តូរ (លុបបំបាត់ចោល)។ ទន្ទឹមនឹងនោះ រន្ធសាកថ្ម Lightning ក៏ត្រូវផ្លាស់ប្តូរផងដែរ ដោយនឹងត្រូវបានក្រុមហ៊ុន រចនាម៉ូតតូចខ្លីជាងមុន។

ជាមួយនឹងផលិតផលដែលទាមទារឲ្យមានការគិតគូរយ៉ាងល្អិតល្អន់ ហ្មត់ចត់ ស្តីពីការរចនាម៉ូតដូច ជា iPhone នេះ បណ្តាការផ្លាស់ប្តូរដ៏តូច កំរិតប៉ុន្មានមីលីម៉ែត្រក៏ដោយ ក៏វាផ្តល់មកវិញនូវភាពខុសគ្នា យ៉ាងខ្លាំងផងដែរ ហើយវាក៏ធំល្មមគ្រាប់គ្រាន់ សម្រាប់បង្កើនផ្ទៃក្រឡាអេក្រង់ ឬកម្លាំងដំណើរការនៃផ្នែករឹងថាមពលថ្មកាន់តែខ្លាំង.......ជាដើម៕

- អានអត្ថបទ៖ នេះគឺជា Samsung Galaxy Note 6 (ឬ Galaxy Note 7) មែនទេ?
- អានអត្ថបទ៖ Samsung, LG, Acer គិតចង់ដកខ្លួនចេញពី ទីក្រុងឡុងដ៍ បន្ទាប់ពីអង់គ្លេស ចាកចេញពី EU

ប្រែសម្រួល៖ មង្គល