CamNews

ផ្ញើប្អូនស្រី២នាក់ ឲ្យយាយចាស់​មើល ចុងក្រោយមានអី...

(ឧត្តរមានជ័យ)៖ បង​ជីដូនមួយរវល់តែយកលុយទៅបង់នៅធនាគារ ដោយយកប្អូនស្រី​២នាក់ ទៅផ្ញើលោកយាយជរា ត្រឡប់មកវិញបែរលង់ទឹកស្រះខាងត្បូងផ្ទះ ស្លាប់គួរឲ្យអាសូរពន់ពេក។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅ​រសៀលថ្ងៃទី១១ ខែកមរា ឆ្នាំ២០១៧ ស្ថិតនៅភូមិបន្ទាយថ្មី ឃុំចុងកាល់ ស្រុកចុងកាល់​។

បើតាមការរៀបរាប់ពីបងស្រីក្មេងរងគ្រោះទាំង២ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុខ្លួនជាបងស្រី បានទុកប្អូនស្រីទាំង២ ផ្ញើនឹងជីដូន​ ហើយខ្លួនបានទៅបង់​លុយ​នៅធនាគារ លុះពេលត្រឡប់មកវិញមិន​ឃើញប្អូននៅជាមួយជីដូច ទើបផ្អើលឲ្យអ្នកជិតខាងជួយរក ស្រាប់តែរកឃើញក្មេងស្រីលង់ទឹកស្លាប់ក្នុងស្រះ ខាងត្បូងផ្ទះចម្ងាយ​៣០ម៉ែត្រ បាត់ទៅហើយ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ​ក្មេងស្រីដែលលង់ទឹកនោះឈ្មោះ វុត ដាវីត អាយុ៣ឆ្នាំ​ ម្តាយឈ្មោះ ឈឿម តោន អាយុ២៧ឆ្នាំ ជាកសិករ​ និងកុមារីឈ្មោះ ភាន ស៊ីខា​ អាយុ៣ឆ្នាំ ឪពុកឈ្មោះ ឈឿម ភាន អាយុ២៣ឆ្នាំ ម្តាយឈ្មោះតឹក ភឿក អាយុ២៥ឆ្នាំ មុខរបរកសិករដូចគ្នា។ ​

ក្រោយពិនិត្យសពរួចរាល់ នគរបាលជំនាញបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី