កំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថនៅស្រុកសំរោងទង ខេត្ដកំពង់ ស្ពឺ និងសមត្ថកិច្ច ជំនាញថ្នាក់ខេត្ដ បាននឹងកំពុង បន្ដប្រតិបត្ដិការយ៉ាងដុតដៃយ៉ាងដុតជើង ដើម្បីតាមចាប់ជនបង្ក ដែលជាឃាតក សម្លាប់ នារីក្រមុំវ័យក្មេងម្នាក់ ហើយយកសពទៅ បោះចោលនៅក្នុងស្រះទឹក ស្ថិតនៅខាងលិច ផ្លូវក្រាលកៅ ស៊ូលេខ៥៣ ក្នុងភូមិតាំងតា ឡាត់ ឃុំភ្នាយ ស្រុកសំរោងទង ខេត្ដកំពង់ ស្ពឺ ។

សពនារីរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្ដែតក្នុងទឹកស្រះកាលពីវេលា ម៉ោង១និង៥០នាទី រសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន នាំគ្នា ទៅចោមរើមមើលយ៉ាងណែនតាន់តាប់ ។

ចំពោះការស្លាប់របស់នារីក្រមុំវ័យក្មេង ដ៏គួរឱ្យអណោចអធម័ខាងលើនេះ សមត្ថកិច្ច របស់ខេត្ដកំពង់ស្ពឺ ទាំង នគរបាលនិងអាវុធ ហត្ថ មិនទាន់អាចទម្លាយព័ត៌មានឱ្យស៊ីជម្រៅ លើការស៊ើបអង្កេតនៅឡើយទេ ពីព្រោះស្ថិត នៅ ក្នុងដំណាក់កាលជំនាញស្រាវជ្រាវ ដើម្បី រកឱ្យឃើញពីមូលហេតុពិតប្រាកដ ដែល ក្រុមឃាតកសម្លាប់ ជនរងគ្រោះយ៉ាងព្រៃផ្សៃបែបនេះ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ មេបញ្ជាការ អាវុធហត្ថស្រុក សំរោងទង លោកវិន ឡេងហួង បានបញ្ជាក់ ថា ដំណាក់កាលនេះ មន្ដ្រីជំនាញរបស់លោក បាននឹងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដ ទុកដាក់ជាទីបំផុត ទៅលើអំពើឃាតកម្មមួយ នេះ ខណៈដែល នគរបាលក៏កំពុងខិតខំប្រឹង ប្រែងយ៉ាងខ្លាំងផងដែរ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា សពជនរងគ្រោះត្រូវ បានគេប្រទះឃើញ នៅក្នុងទឹក ស្រះដ៏តូចមួយ ប្រមាណ៥០ម៉ែត្រខាងលិចផ្លូវក្រាលកៅស៊ូ លេខ៥៣ ដោយនៅកន្លែង កើតហេតុគេឃើញ មាន ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល ១អា-០០៤៤ ដែលសមត្ថកិច្ចអះអាងថា ជារបស់ នារីរងគ្រោះ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្ដឱ្យដឹង ថា ក្រោយពីធ្វើការសួរនាំរួចមក ជនរងគ្រោះ មានឈ្មោះម៉ៅ សុខា អាយុ១៨ឆ្នាំ មុខរបរ ជាកម្មការិនីកាត់ដេរ នៅរោងចក្រខ្សែកាស រស់នៅភូមិត្រញំងជួន ឃុំឆក់ឈើនាង ស្រុក អង្គស្នួល ខេត្ដកណ្ដាល ។

ដោយឡែកប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលជាអ្នកឆ្លុះកង្កែបនៅពេលយប់ បានឱ្យ ដឹងថា នៅចំណុច កើត ហេតុនោះមានម៉ូតូ មួយគ្រឿង បើកក្នុងល្បឿនលឿន ក្នុងទិស ដៅពីជើងទៅត្បូង ប៉ុន្ដែមិនដឹងថា ជាប់ពាក់ ព័ន្ធទៅនឹងអំពើឃាតកម្មខាងលើនេះឬមួយ យ៉ាងណាឡើយ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌមួយរូប នៅខេត្ដ កំពង់ស្ពឺ បានបង្ហាញថា ក្រោយការពិនិត្យ កោសល្យវិច័យលើសព នារីរងគ្រោះ សមត្ថ កិច្ចប្រទះឃើញមានស្លាកស្នាមត្រង់ខ្នង ចង្កេះ និងជាំឃ្លៀកម្ខាង ប៉ុន្ដែពេលធ្វើកោ សល្យវិច័យលើប្រដាប់ភេទ ពុំមានស្លាក ស្នាមឬទឹកកាម ដែលផ្ដើមចេញពីការចាប់ រំលោភនោះឡើយ។

មន្ដ្រីនគរបាលរូបនេះ បានដកស្រង់សំដី ក្រុមគ្រួសាររបស់នារីរងគ្រោះឱ្យដឹងថា កាល ពីរសៀលថ្ងៃទី៣១ ខែ មករា ឆ្នាំ២០១៥ ជន រងគ្រោះបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះដោយ ប្រាប់ក្រុមគ្រួសារថា ទៅលេងបុណ្យដា លាននៅផ្ទះមិត្ដភក្ដិក្នុងខេត្ដកំពង់ស្ពឺ ប៉ុន្ដែ រហូតមកដល់យប់ថ្ងៃដដែលនោះ មិនឃើញ ជនរងគ្រោះត្រឡប់មកវិញ ក៏មិនបានតេសួរ នាំដោយគិតថា ទំនងដេកជាមួយ មិត្ដភក្ដិ នៅទីនោះ លុះដល់រសៀលថ្ងៃទី០១ ខែកុម្ភៈ ក៏ទទួលបានព័ត៌មានពីការស្លាប់តែម្ដងធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្ដីរន្ធត់និងតត់ស្លុតយ៉ាងខ្លាំង ។

ក្រោយបញ្ចប់ការធ្វើកោសល្យវិច័យលើ សពនារីរងគ្រោះរួចមក សមត្ថកិច្ចបានប្រគល់ ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណីទាំងក្ដីអាលោះអាល័យជាទីបំផុត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល