ក្រុមហ៊ុនអាកាសចរណ៍ Cathay បាននិងកំពុងរងសម្ពាធនយោបាយពីក្រុងប៉េកាំង ក្រោយពីអាកាសយានិករបស់ក្រុមហ៊ុននេះ លួចចូលរួមចលនាតវ៉ាក្នុងក្រុងហុងកុង ។ អាកាសយានិកម្នាក់ទៀត ត្រូវបាគេចោទថា បានប្រើប្រាស់ព័ត៌មានរបស់ក្រុមហ៊ុនមិនត្រូវគោលការណ៍ ដែលមានជាប់ពាក់ព័ន្ធនឹងការតវ៉ានោះ ។ បុគ្គលិកទាំងពីរនាក់ ត្រូវបានក្រុមហ៊ុនបណ្ដេញចេញពីការងារ ។

នៅក្នុងរបាយការណ៍មួយផ្ញើទៅកាន់ផ្សារភាគហ៊ុនកាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Cathay Pacific បានបញ្ជាក់ថា លោក Hogg នឹងលាលែងពីតំណែងជានាយកប្រតិបត្ដិ បើទោះបីជាម្ចាស់ភាគហ៊ុនទាំងឡាយ មិនបានឈ្លេចសួរចង់ដឹងចង់លឺពីបញ្ហាមួយចំនួនក៏ដោយ ។

របាយការណ៍បន្ថែមថា៖” លោកក៏បានបញ្ជាក់ផងដែរថា លោកសម្រេចចិត្ដលាលែងពីតំណែង ដើម្បីទទួលខុសត្រូវក្នុងភាពជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ដែលបានដឹងលឺពីហេតុការណ៍កើតឡើងនាពេលថ្មីៗនេះ ហើយថា លោកពុំបានដឹងពីការខ្វែងគំនិតគ្នាណាមួយជាមួយក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឡើយ” ។

ចាប់ពីថ្ងៃចន្ទនេះតទៅ លោក Hogg នឹងត្រូវបានជំនួសតំណែងដោយ លោក Augustus Tang ។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ក៏បានបញ្ជាក់ផងដែរថា លោក Paul Loo នាយកប្រតិបត្ដិ និងជាមន្រ្ដីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម និងសេវាកម្មអតិថិជន ក៏បានលាលែងពីតំណែងផងដែរ និងត្រូវជំនួសតួនាទីដោយលោក Ronald Lam ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ CNBC