CamNews

ជនសង្ស័យករណីឆបោកប្រាក់ជិត៧លានដុល្លារ ត្រូវបានបញ្ជូនទៅតុលាការហើយ ពាក់ព័ន្ធរឿងជំនួញឈើប្រណីត

(ភ្នំពេញ)៖ ជនសង្ស័យក្នុងករណីឆបោកលុយជិត៧លានដុល្លារ ដែលកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនសួរនាំនោះ ឥឡូវត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន​ទៅកាន់តុលាការសួរ​នាំបន្តហើយនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយជំហ៊ានដំបូងគេដឹងថាករណីនេះផ្ដើមចេញពីរឿងជំនួញឈើប្រណីត​នាំចេញទៅក្រៅប្រទេស ដោយមានជនជាតិចិនអោយ​លុយមកជនសង្ស័យប្រមូលទិញឈើប្រណីតនាំចេញយកទៅអោយខ្លួន តែជនសង្ស័យមិនបានបញ្ជូនឈើទៅអោយដូចការព្រមព្រៀងនោះទេ។

ជនសង្ស័យក្នុងរឿងឆបោកលុយដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានគេស្គាល់ឈ្មោះ អឿ អឿន មានមុខរបរជាអ្នករកស៊ី។ ចំណែកភាគីដើមបណ្ដឹងមានឈ្មោះ Shao Jianfen ជាជនជាតិចិន ហើយ​ទឹកលុយដែលភាគីម្ចាស់បណ្ដឹងអះអាងថា បានប្រគល់ទៅឲ្យឈ្មោះ អឿ អឿន យកទៅប្រមូលទិញឈើធ្នង់នាំចេញយកទៅ ឲ្យខ្លួននោះ មានចំនួន៦,២០០,០០០ដុល្លារ ដោយបូករួម​ទាំងការអះអាង​ពីបុរសពីរនាក់ទៀតដែលរួមមានឈ្មោះ ស្រៀង ម៉េង និងឈ្មោះវ៉ាន់ សំណាង បានបញ្ជាក់ថាឈ្មោះ អឿ អឿន នេះបានទិញឈើធ្នង់របស់ខ្លួន (ក្រុមហ៊ុនទ្រី ភាព) មានទឹកប្រាក់ចំនួន១លានដុល្លារ តែមិនទាន់បានសងលុយនោះទេ ដូចនេះទឹកប្រាក់ក្នុងសំណុំរឿងឆបោកនេះមានរហូតដល់ទៅ៧,២០០,០០០ដុល្លារឯណោះ។

តាមសេចក្ដីរាយការណ៏បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ ជនជាតិចិនខាងលើនេះ​បានព្រមព្រៀងប្រ​គល់លុយ​ឲ្យទៅឈ្មោះ អឿ អឿន ចំនួន៦,២០០,០០០ដុល្លារ ដើម្បីប្រ​មូលទិញឈើធ្នង់​នៅក្នុងប្រទេសកម្ពុជានាំចេញយកទៅឲ្យខ្លួនដោយក្នុង១ខែត្រូវប្រគល់ឈើឲ្យ៤០កុងតឺន័រ តែឈ្មោះ អឿ អឿន គ្មានឈើស្របច្បាប់ប្រគល់ឲ្យនោះទេ ក្រោយមកដោយសារតែគ្មានឈើ ជនជាតិចិន ក៏បានទារលុយវិញ តែឈ្មោះ អឿ អឿនចេះតែពន្យារពេល ហើយចុងក្រោយ បានចេញសែកមានទឹកប្រាក់ចំនួន៨០ម៉ឺនដុល្លារទៅឲ្យជនជាតិចិនដោយបើកប្រាក់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ តែពេលយកសែកទៅបើកនៅ ធនាគារ គេថាសែកនេះមិនមានសាច់ប្រាក់នោះទេ។ ក្រោយមកទៀតឈ្មោះ អឿ អឿន បានឲ្យឈ្មោះ ស្រៀង ម៉េង និងឈ្មោះ វ៉ាន់ សំណាង ប្រមូលទិញឈើពីក្រុមហ៊ុនទ្រី ភាព ឲ្យខ្លួន ហើយអ្នកទាំងពីរក៏បានប្រគល់ឈើដែលមានតំលៃទឹកប្រាក់១លានដុល្លារ ទៅអោយឈ្មោះ អឿ អឿន តែឈ្មោះនេះក៏មិនបានបង្វិលសាច់ប្រាក់ អោយនោះដែរ បើសរុបចំនួនលុយមានរហូតដល់ទៅ ៧,២០០,០០០ដុល្លារឯណោះ។

ដោយឡែកឈ្មោះ អឿ អឿន បានអះអាងថា ខ្លួនពិតជាបានចុះកិច្ចព្រម​ព្រៀងប្រមូលទិញ​ឈើ​ឲ្យទៅជន​ជាតិចិន​​ក្នុងទឹកប្រាក់៦,២០០,០០០ដុល្លារពិតមែន​ដោយ​មួយខែត្រូវប្រគល់​ឈើ​អោយ៤០កុង​តឺន័រ តែខ្លួនពិតជាគ្មានឈើប្រគល់​អោយមែន ហើយលុយ៦,២០០,០០០ដុល្លារនោះក៏ខ្លួនមិនបានទទួលដែរ។ ចំណែកការចេញសែក ខ្លួនពិតជាបានចេញសែកគ្មានសាច់ប្រាក់ឲ្យទៅជនជាតិចិននោះ ពិតប្រាកដមែន។ ដោយឡែករឿងលុយ១លានដុល្លាររបស់ឈ្មោះ ស្រៀង ម៉េង និងឈ្មោះវ៉ាន់ សំណាង វាគ្រាន់តែជាលុយកំរៃជើងសារថ្លៃទិញឈើ ដោយមានឯកសារត្រឹមតែឈ្មោះ ស្រៀង ម៉េង និងវ៉ាន់ សំណាងប៉ុណ្ណោះ មិនមានឯកសារនៅក្រុមហ៊ុន ទ្រី ភាព សំរាប់ធ្វើការផ្ទៀងផ្ទាត់នោះទេ៕

ផ្តល់សិទ្ធិដោយ ៖​ ហ្រ្វេសញ៉ូវអាសុី