CamNews

ភ្នែក​យក្ស​​ដ៏​ចម្លែក​មួយ បង្ហាញ​ខ្លួន​នៅ​លើ​ ភពព្រហស្បតិ៍ សម្លឹង​មក​ផែន​ដី

កែវ​យឹត​តារា​សាស្ដ្រ​ Hubble បាន​បង្ហាញ​នូវ​រូប​ភាព​ភព​​ព្រហស្បតិ៍ កំពុង​តែ​សម្លឹង​មក​ផែន​ដី ដោយ
​ប្រើ​ “ភ្នែក​ម្ខាង” ដូច​ទៅ​នឹង​ Cyclops ។

នៅ​ពេល​ដែល​ព្រះ​ចន្ទ​ Ganymede បាន​ឆ្លង​កាត់​ចំនុច​កណ្ដាល​នៃ​ព្យុះ Great Red Spot នៅ​លើ​
ភព​ព្រហស្បតិ៍ វា​បាន​បន្សល់​ទុក​នូវ​រូប​ភាព​ដ៏​អាថ៌​កំបាំង​មួយ ដូច​ទៅ​នឹង​គ្រាប់​​ភ្នែក​ដ៏​ធំ ដែល​មាន​
អង្កត់​ផ្ចិត វែង​ជាង ១៦.០០០​គីឡូម៉ែត្រ​។ Hubble ដែល​កំពុង​តែ​ពិនិត្យ​មើល​ទៅ​លើ​ការ​ប្ដូរ​ផ្លាស់​នៃ​
ព្យុះ Great Red Spot ទើប​ប្រទះ​ឃើញ​ទិដ្ឋ​ភាព​ដ៏​ចម្លែក​នេះ​។

អ្នក​នាំ​ពាក្យ​របស់​ទី​ភ្នាក់​ងារ​អវកាស​អាមេរិក (NASA) បាន​ទទួល​ស្គាល់​ថា កាមេរ៉ា​ Wide Field
Camera 3 របស់ Hubble ថត​បាន​រូប​ភាព​នេះ “ភព​ព្រហស្បតិ៍ សម្លឹក​មើល​មក​កែវ​យឹត​តារា​សាស្រ
Hubble ដូច​ទៅ​នឹង​យក្ស Cyclops ភ្នែក​មួយ”។

Great Red Spot គឺ​ជា​ព្យុះ​កំបុតធំ​មួយ នៅ​ភាគ​ខាង​ត្បូង​នៃ​តំបន់​អេក្វាទ័រ របស់​ភព​ព្រហស្បតិ៍
ដោយ​វា​បាន​ និង​កំពុង​កើត​មាន​នៅ​តំបន់​នេះ ប្រហែល ចាប់​ពី ៣០០ ទៅ ៤០០​ឆ្នាំ​កន្លង​មក​ ហើយ
​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ព្យុះ​ធំ​បំផុត​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​។ ចំណែក Ganymede គឺ​ជា​ព្រះចន្ទ
​ធំបំផុត​ ក្នុង​ចំណោម​ព្រះ​ចន្ទ​ ចំនួន ៦៧​ របស់​ភព​ព្រហស្បតិ៍ ហើយ​វា​មាន​ទំហំ​ធំ​ជាង​ភព​ព្រះ​ពុធ
(Mercury)។

<object style="display: block; margin-left: auto; margin-right: auto;" width="473" height="405" data="http://www.youtube.com/v/WTaIHvgimUg&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/WTaIHvgimUg&rel=1" /></object>

<object width="476" height="410" data="http://www.youtube.com/v/pZgXBN1P95g&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/pZgXBN1P95g&rel=1" /></object>

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ RT