(ភ្នំពេញ)៖ ក្មេងតូចៗ ២នាក់រងរបួសធ្ងន់ ដោយសារជនជាតិចិន មួយក្រុមដែលស្រវឹង បើករថយន្ត Lexus 570 ទៅបុកម៉ូតូមួយគ្រឿង ជិះគ្នា៣នាក់ម្តាយ និងកូន ចេញពីកោះពេជ្រនាម៉ោង១១៖៣០នាទីយប់ថ្ងៃទ២៩ ខែកក្កដា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ខណ្ឌចំការមន ភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងខាងលើគេបានឃើញ ជនជាតិចិនមួយក្រុមសុទ្ធតែស្រវឹង បើករថយន្ត មួយគ្រឿង ម៉ាក Lexus 570 ពណ៌ស ស្លាកលេខភ្នុំពេញ2M-9158 ចេញពីម្តុំកោះពេជ្រ លុះមកដល់ត្រង់ស្ពាន ហង្ស ក៏មានម៉ូតូមួយគ្រឿងម៉ាកPCX ដែលជិះគ្នា៣នាក់ ម្តាយកូន មកដល់ធ្វើឲ្យ វ៉ាក់ជាមួយគ្នាក៏បានបុកគ្នាពេញទំហឹង ដែលបណ្តាលឲ្យកូនតូចៗ ២នាក់រងរបួសធ្ងន់ ចំណែកម៉ូតូ និងរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ ។

ក្រោយកើតហេតុ ភាគីខាងរថយន្ត ជជែកគ្នា និងសងសំណងទៅឲ្យភាគី ខាងម៉ូតូចំនួន ២៨០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តងទៅ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី