ប្លែកៗ ៖ ម្តាយម្នាក់នៅប្រទេសចិន បានលើកយករឿងធ្ងន់ធ្ងរមួយ ក្នុងគោលបំណងដើម្បីបញ្ឈប់ កូនស្រីរបស់នាងពី រឿងទទួលយកការ វះកាត់កែសម្ជស្ស ។

បើយោងតាមគេហទំព័រពី Shanghaiist ស្រ្តីដែលជាម្តាយ ដែលមានអាយុ ៦១ ឆ្នាំរូបនេះខូចចិត្តយ៉ាងខ្លាំង ដោយសារកូនស្រីរបស់នាងឈ្មោះ Yu Ning មិនធ្លាប់មានការផ្លាស់ប្តូរមុខរបស់នាងកាលពីមុនមកទេ ពេលបានដឹងដំណឹងនេះ ស្រ្តីជាម្តាយបានគំរាមនឹង មិនទទួលស្គាល់នាងនៅចំពោះមុខទស្សនិកជន ដែលកំពុងតែផ្សាយបន្តផ្ទាល់មួយនៅលើកម្មវិធីទូរទស្សន៍មួយដោយសារតែរឿងការ វះកាត់កែសម្ជស្ស ។

ស្រ្តីជាម្តាយបាននិយាយ ទៅកាន់ទស្សនិកជនថា ៖

រាល់ពេលដែលខ្ញុំមើលទៅនាង នាងមើលទៅដូចជាខុសប្លែកជាងកាលពីមុន ខ្ញុំស្ទើរតែមិនអាចចំណាំនាងបាន បើទោះបីជាខ្ញុំម្តាយរបស់នាងក៍ដោយ។

ឥឡូវនេះ មុខកូនស្រីរបស់ខ្ញុំ ត្រូវបានគេកែទាំងស្រុង ។ សាច់ញាតិរបស់នាងទាំងអស់គ្នាបាននិយាយថា នាងមើលទៅដូច បិសាច ។ តើខ្ញុំអាចនឹង មិនមានការព្រួយបារម្ភទេ ?

Yu Ning បានចំណាយលុយក្បែរ ១៧០,០០០ $ នៅលើការវះកាត់កែសម្ជស្ស និងបានចំណាយពេលអស់រយៈពេល ២ ឆ្នាំ ។

Yu Ning សង្ឃឹមថា មុខមាត់របស់នាងមើលទៅនឹង ដូចជាតារាសម្តែង ដែលមានឈ្មោះថា Fan Bingbing ទោះបីជាមិត្តភក្តិរបស់នាងបាន និយាយថា នាងមើលទៅគឺស្រស់តាំងមុនពេលកែសម្ជស្សមកម៉្លេះ។

Yu Ning ជាកូនស្រី ដែលមានវ័យ ២៩ ឆ្នាំ បាននិយាយប្រាប់ទៅកាន់ទស្សនិកជនថា នាងបានរមួលថ្គាម នៅក្រោមកាំបិត ដើម្បីធ្វើការវះកាត់កែសម្ជស្ស ច្រមុះសារឡើងវិញ និង ត្របកភ្នែកពីរជាន់ ។

ទោះជាយ៉ាងណា នាងនៅតែមិនទាន់ពេញចិត្តនិង មុខមាត់របស់នាងនៅពេលនេះ ពីព្រោះនាងគិតថា នាងមានភ្នែកដែលមានទំហំតូចពេក និង នាងថ្គាមវែងពេក ។

ការបង្ហាញនេះ បានបញ្ចប់ជាមួយនឹង ការសុំទោសរបស់ Yu Ning ទៅកាន់ម្ដាយរបស់នាង ប៉ុន្តែវាមិនច្បាស់ទេប្រសិនបើនាងនៅតែមានផែនការដើម្បីទទួលការវះកាត់កែសម្ផស្សណាមួយបន្ថែមទៀតនៅថ្ងៃអនាគត ។

តោះនាំគ្នាទៅទស្សនារូបថត ដែលទាក់ទងទៅនឹង ការផ្លាស់ប្តូរបន្ទាប់ពីការវះកាត់កែសម្ជស្ស របស់ Yu Ning ដូចអ្វីដែលបានកើតឡើង ក្នុងកម្មវិធីទូរទស្សន៍ នៅក្នុងរូបថតដូចខាងក្រោម ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ lollipop