ចម្លែកៗ ៖ គួរបញ្ជាក់ថា ប្រជុំរូបភាពខាងក្រោម សរបញ្ជាក់អោយឃើញ ពីក្រុមកុលសម្ព័ន្ធ ដែល ជាមនុស្សព្រៃ សតវត្សទី ២១ រស់នៅក្នុង ព្រៃជ្រៅ Amazon ប្រទេសប្រេស៊ីល ពួកគេពិតជាមាន ភាពស្រឡាំងកាំងជាខ្លាំង នៅពេលដែលបានឃើញ យន្តហោះជាលើកដំបូង នេះបើយោងតាម ការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ដឹមីរ័រ ។

លើសពីនេះ ប្រភពដដែល បន្តអោយដឹងថា បណ្តារូបភាពទាំងនេះ ត្រូវបានថតដោយក្រុមអ្នក វិទ្យាសាស្រ្ត ជំនាញសិក្សា ទៅលើ ពូជមនុស្សជាតិ ខណៈក្រុមកុលសម្ព័ន្ធខាងលើ ក៏កំពុងតែមាន វត្តមាននៅជិតនឹងទន្លេ Xinane រដ្ឋ acre ប្រទេសប្រេស៊ីល ស្របពេលដែលពួកគេ ត្រូវបានឃ្លាំ មើលជាពិសេស ពីសំណាក់ ក្រុមអ្នកវិទ្យាសាស្រ្ត ស្តីពី ចលនា និង ការបំលាស់ទី របស់ពួកគេ ស្របពេលដែល មានករណី កាប់ឈើខុសច្បាប់ ។

ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា គ្រាន់តែនៅក្នុងប្រទេសប្រេស៊ីល ពោលនៅក្នុងព្រៃ ទឹកភ្លៀងខាងលើ ក្រុមកុលសម្ព័ន្ធ ដាច់ដោយឡែកៗ មានដល់ទៅ ៧៧ ក្រុមកុលសម្ព័ន្ធឯណោះ ពោលមានច្រើនជាងគេបង្អស់ នៅលើសកលលោក ។

គួររំឭកថា បណ្តាក្រុមកុលសម្ព័ន្ធទាំងនេះ ជីវភាព នៃការរស់នៅ ស្ទើរតែដាច់ទំនាក់ទំនងពី ពិភព លោករបស់ពួកគេ ក៏កំពុងតែទទួលរងនូវការគម្រាមគំហែង និង ហានិភ័យជាខ្លាំង ក្រោយពីមាន ករណីកាប់ឈើដោយខុសច្បាប់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ