CamNews

ជម្រះសំណុំរឿងឧកញ៉ា សុខ រ៉ាថន ពីបទ «ឆបោកប្រាក់» កូនស្រីនាយឧត្តមសេនីយ៍ មាស សុភា២,៥លានដុល្លារ

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃអង្គារ៍ទី១៩  ខែឧសភា ឆ្នាំ២០១៥ សាលាដំបូងរាជធាននីភ្នំពេញ បានបើក សវនាការ ជំនុំជម្រះលើសំណុំរឿង ព្រហ្មទណ្ឌរបស់ជនជាប់ចោទប្តីប្រពន្ធ ចំនួន ២នាក់  ដែលបុរសជាប្តីមានឈ្មោះ សុខ រ៉ាថន ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរ មុន ចាប់ខ្លួន ជាពាណិជ្ជករ និងជាអនុប្រធាន សភាពាណិជ្ជកម្មប្រចាំ ខេត្តបន្ទាយមានជ័យ និង មានងារជាឧកញ៉ា និងប្រពន្ធរបស់គាត់ មានឈ្មោះ ផាន់ ដាវី អាយុ៣៥ឆ្នាំ ជាប់ទាក់ទងនឹងករណី ឆបោកប្រាក់ចំនួន ២,៥លាន ដុល្លារពីភាគីដើមបណ្តឹងម្នាក់ ឈ្មោះ មាស សុភារី ភេទស្រី ជាកូនស្រី របស់នាយឧត្តមសេនីយ៍ មាស សុភា អគ្គបញ្ជការរង នៃកងយោធពល ខេមរភូមិន្ទ តាមរូបភាពខ្ចីលុយរកស៊ី ដោយដាក់បញ្ជាំប្លង់ផ្ទះវីឡា មួយកន្លែង ស្ថិតនៅក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឲ្យទៅឈ្មោះ មាស សុភារី ក៏ប៉ុន្តែ ក្រោយ មកពួកគេ បានផ្ទេរកម្មសិទ្ធិ របស់ខ្លួន និងផ្ទះវិឡានោះ លក់បន្តទៅឲ្យភាគីទី២ ម្នាក់ទៀត ដោយមិនឲ្យ ភាគីដើមបណ្តឹង បានដឹងប្រព្រឹត្ត កាលពីឆ្នាំ២០១៣ ។

ក្រៅពីសំណុំរឿងនេះ ជនជាប់ចោទឈ្មោះ សុខ រ៉ាថន កាលពីព្រឹកមិញ ក៏ត្រូវបានតុលាការ ធ្វើការជំនុំជម្រះ ពីបទ «ចេញសែកស្អុយ» តម្លៃជាង២១ម៉ឺនដុល្លារ ទាក់ទងនឹង ករណីខ្ចីប្រាក់ពីឈ្មោះ អៀង រដ្ឋា ភេទ ប្រុស ជាភាគីដើមបណ្តឹងផងដែរ ប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣។

លោក វ៉េង ហ៊ត់ អនុប្រធាន នៃសាលាដំបូង រាជធានីភ្នំពេញ និងជាចៅក្រមជំនុំជម្រះ បានឲ្យដឹង នៅក្នុងអង្គសវនាការ កាលពីព្រឹកមិញថា ក្នុងចំណោម ជនជាប់ចោទទាំង២នាក់នេះ ជន ជាប់ចោទ ឈ្មោះ សុខ រ៉ាថន ត្រូវបានតំណាង អយ្យការ ចោទប្រកាន់ចំនួន២បទល្មើស គឺបទ៖ «បទរំលោភលើទំនុកចិត្ត និងចែកសែកឥតសាច់ប្រាក់»។ ចំណែកឯប្រពន្ធរបស់គាត់ ឈ្មោះ ផាន់ ដាវី ត្រូវបានតំណាង អយ្យការ ចោទប្រកាន់ពីបទ« រំលោភលើទំនុកចិត្ត»។

ចំពោះរឿងក្តីនេះ នៅក្នុងសំណុំរឿងក្តីទី១ ភាគីដើមបណ្តឹង ឈ្មោះ មាស សុភារី បានប្តឹងទាមទារប្រាក់ដើមចំនួន ២,៥ លានដុល្លារ ប្រាក់ថ្លៃបង់ពន្ធអាករ ក្នុងការ រត់ការកាត់ប្លង់ផ្ទះវិឡា ចំនួន៥១,០០០ ដុល្លារ និងថ្លៃជម្ងឺចិត្តចំនួន១លានដុល្លារពីជនជាប់ចោទ។ នៅក្នុង សំណុំរឿងទី២ ភាគីដើមបណ្តឹងឈ្មោះ អៀង រដ្ឋា បាន ប្តឹងទាមទារប្រាក់ដើម និង ប្រាក់ការ សរុបចំនួន ២១៤,៥០០ដុល្លារ និងប្រាក់ជម្ងឺចិត្តចំនួន ៥ម៉ឺនដុល្លារ។ សាលាដំបូង រាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៃ សំណុំរឿងនេះ នៅព្រឹកថ្ងៃ ទី ៣ ខែ មិថុនា ២០១៥ ខាងមុខនេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល