ភ្នំពេញៈ ស្របពេល មហាជនជាច្រើន កំពុងតែរិះគន់ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា យ៉ាងចាស់ដៃ ព្រោះតែរើសយក លោក វង្សតារារតនា ម្ដងជាពីរដង នឹងត្រូវគេសង្ស័យថា ជាបក្ខពួករបស់ខ្លួន ស្រាប់តែគ្រូបង្វឹកដទៃ គឹ កញ្ញា ពេជ្រ សោភា ឯណោះវិញ កំពុងតែសោកសៅ ជាមួយនឹងការបាត់បង់ បេក្ខជនម្នាក់ ពីក្រុមរបស់នាង គឹលោក កែវ ប៊ុនធា ដោយសារតែនាង ជាអ្នករើសយក កញ្ញា សុវណ្ណ នីតា នាំឲ្យ កែវប៊ុនធា រៀបចំឥវ៉ានទៅបាត់ដំបងវិញ ទាំងមិនអស់ចិត្ត។

ក្នុងហ្វេសប៊ុករបស់ ពេជ្រ សោភា ហាក់បង្ហាញអារម្មណ៍ មិនអស់ចិត្ត ព្រោះបានរើសយក កញ្ញា សុវណ្ណ នីតា ដែលធ្វើបានល្អជាង កែវ ប៊ុនធា ព្រោះតែ ប៊ុនធា ថ្ងៃនោះភ្លាត់ស្នៀតបន្តិច ។ កន្លងមកនាង ធ្លាប់បាននិយាយថា បេក្ខជនក្នុងក្រុមរបស់នាង មាន អឿម រុន និង កែវ ប៊ុនធា នេះហើយ ដែលមានជីវភាព លំបាកជាងគេ ។ សម្រាប់ ប៊ុនធា ក្នុង សប្ដាហ៍ដំបូង នៃការផ្សាយផ្ទាល់ ដែលក្បាលមេក្រូ របស់លោកមិនបាន បើកអេកូ ព្រោះបញ្ហាខាងបច្ចេកទេសតិចតួច តែប៊ុនធា ប្រឹងប្រែងច្រៀង បានយ៉ាងល្អ ទើបជាប់។ តែសប្ដាហ៍កន្លងទៅនេះវិញ ប៊ុនធា ខ្វះខាតតិចតួចបំផុត ខណៈ សុវណ្ណ នីតា ធ្វើបានល្អជាង។

កែវ ប៊ុនធា ជាបេក្ខជនមួយរូប ដែលបានធ្វើដំណើរ ពីខេត្តបាត់ដំបង រូបគេត្រឹមតែជា ជាងសំណង់ម្នាក់ប៉ុណ្ណោះ គ្មានអ្នកណា ស្គាល់ឡើយ ទៅណាមកណា មិនមានអ្នកហៅរក ។ តែក្រោយពីក្លាយជាបេក្ខជន ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោកនេះមក លោកមានអ្នក ស្គាល់ច្រើន ហើយហៅហូបនេះ ហូបនោះ ជួបជុំគ្នាមិនសូវដាច់។ ការជាប់ពីមួយវគ្គ ទៅមួយវគ្គ របស់លោក ហាក់បណ្ដុះ ក្ដីសង្ឃឹមទៅរកពាន "The Voice Cambodia"។ តែក្ដីសង្ឃឹមត្រូវរលាយខ្សុល បន្ទាប់ពីលោកត្រូវបាន ចាកចេញពីកម្មវិធី កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ។

គេសង្កេតឃើញថា ពេជ្រ សោភា ដែលជាគ្រូបង្វឹកវិញ រឹតតែសោកសៅ ជាងបេក្ខជនទៅទៀត ព្រោះនាងជាអ្នកបង្ហាត់បង្ហាញ ពីទេពកោសល្យ ក្នុងការប្រើប្រាស់សំឡេងឲ្យបានល្អ និងការរៀបចំខ្លួនឡើង ឆាកជាដើម ។ ពេជ្រ សោភា ធ្លាប់បាននិយាយថា កែវ ប៊ុនធា ជាកូនសិស្សល្អម្នាក់ ពេលនិយាយអ្វី ក៏ធ្វើតាម ពិសេសព្យាយាមប្រឹងប្រែងណាស់ មិនធ្វើឲ្យការបង្ហាត់បង្ហាញរបស់នាង ខកបំណងឡើយ ។

តែគួរឲ្យសោកស្ដាយ ព្រោះរូបគេ បានចាកចេញបាត់ទៅហើយ ពិសេសជាងនេះ កែវ ប៊ុនធា ជាមនុស្សម្នាក់មានសន្តានចិត្តល្អ ស្មោះត្រង់គួរឲ្យរាប់អាន ។ កញ្ញា ពេជ្រ សោភា ជាគ្រូបង្វឹកផ្ទាល់មិនអាច មកបញ្ជាក់បន្ថែម ពីទំហំនៃ មនោសញ្ចេតនា របស់នាង ជាមួយកូនក្រុម ដែលចាកចេញនេះបានទេ ព្រោះកំពុងតែជាប់ រវល់ហាត់សម ជាមួយ បេក្ខជន ដើម្បីត្រៀម សម្រាប់សប្ដាហ៍ថ្មី ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល