(អាមេរិក)៖ ម៉ូដែល iPad ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple ទំនងជានឹងមិនទាន់អាចបង្ហាញវត្តមាននៅក្នុង ទីផ្សារនាពេលឆាប់ៗខាងមុខនេះឡើយ រហូតទាល់តែដល់ជាងពាក់កណ្តាលឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយ ដោយគេហទំព័រ បច្ចេកវិទ្យា Mac Rumor នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

ទោះបីជាជារៀងរាល់ឆ្នាំក្រុមហ៊ុន Apple បានប្រកាសនិងដាក់លក់ iPad ម៉ូដែលថ្មីរបស់ខ្លួននៅអំឡុងរដូវស្លឹកឈើជ្រុះ (ខែមិនា-ឧសភា) យ៉ាងណាក្តី ក៏របាយការណ៍ចុងក្រោយបំផុតបានអះអាងថា ឧបករណ៍ទាំងនេះប្រហែលជាមិនត្រូវបានប្រកាសឬមួយ ក៏ដាក់លក់នៅក្នុងទីផ្សារផលិតផល រហូតទាល់តែដល់ពេលណាមួយនៅជាងពាក់កណ្តាលឆ្នាំ២០១៧នេះ។

គួរបញ្ជាក់ថា យោងតាមប្រភពដដែល Apple កំពុងរៀបចំគំរោង សម្រាប់ការផលិតធែប្លេត (Tablet) ចំនួនបីម៉ូដែលសម្រាប់ ឆ្នាំ២០១៧នេះរួមមាន iPad អេក្រង់៩.៧អ៊ីញ, iPad អេក្រង់១០.៥អ៊ីញ, និង iPad Pro អេក្រង់១២.៩អ៊ីញ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង