CamNews

បុណ្យចូលឆ្នាំថ្មី សម្តេចតេជោ ហ៊ុន សែន ស្នើកុំឱ្យលេងល្បែង «គប់ទឹក» និង «ប៉ាតម្សៅ»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យយុវជន យុវនារីខ្មែរ ជៀសវាងនូវការលេងល្បែង «គប់ទឹក» និង «ប៉ាតម្សៅ» នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ រយៈពេល៣ថ្ងៃ ខាងមុខនេះ ដើម្បីបង្កានូវគ្រោះថ្នាក់ទាំងឡាយដែលធ្លាប់មានកន្លងមក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ខណៈដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធមហាកុដិតេជោរ៉ានីរតនៈ ក្នុងបរិវេណវត្តប្រជុំនទី (ហៅវត្តក្រពើហារ) ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦នេះ។

សម្តេចបានលើកឡើងថា ល្បែងនេះមិនមែនជាប្រពៃណីរបស់ខ្មែរនោះទេ ហើយបានបង្កឱ្យគ្រោះថ្នាក់ ដល់អ្នកដទៃ។ សម្តេចថា គប់ទឹកអាចបង្ករបួស ឬគ្រោះថ្នាក់ចរាចរណ៍ ដោយឡែក ប៉ាតម្សៅ អាចធ្វើឱ្យប៉ះពាល់ដល់កូនក្រមុំ-ប្រពន្ធគេ ឬបាត់បង់ក្រវិល ខ្សែករបស់គេ។

សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់យុវជន យុវនារី មេត្តាលេងកម្សាន្ត ដោយភាពថ្លៃថ្នូរ ចៀសវាងនូវការលេងល្បែងណា ដែលមិនមែនជាប្រពៃណី ហើយនាំទៅដល់គ្រោះថ្នាក់ ដូចជាការគប់ទឹកនៅពេលគេកំពុងជិះឡាន ជិះម៉ូតូ អាគប់ទឹកនេះគ្រោះថ្នាក់ខ្លាំងណាស់។ អាលេងចាក់ទឹកនេះ មិនមែនជាប្រពៃណីខ្មែរយើងទេ អាហ្នឹងគេធ្វើនៅក្នុងទីអារ៉ាម នៅពេលគេស្រង់ព្រះម៉ាភ្លែតហ្នឹងទេ អាហ្នឹងគេប្រើ ប៉ុន្តែគេមិនដែលប្រើតាមផ្លូវថ្នល់ទេ»។ «អាប៉ាតម្សៅ លាបធ្យូងនេះ ក៏គប្បីចៀសវាងផងដែរ ព្រោះជួនកាលទៅប៉ាតគេ ទៅប៉ាតយកទាំងក្រវឹលគេ»៕

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី