វ៉ាស៊ីនតោន៖ មន្ត្រីផ្លូវការធនាគារពិភពលោកកំពូល បាននិយាយកាលពីថ្ងៃព្រហស្បតិ៏ថា៖ ទីភ្នាក់ងារអន្តរជាតិ កំពុងស្វែងរកការផ្តល់ចំណីអាហារ និងរថយន្តដឹកទៅកាន់ប្រជាជន អត់ឃ្លាន នៅក្នុងប្រទេសលីបេរីយ៉ា និងសេរ៉ាលីអន ដើម្បីបញ្ឈប់ ការរាតត្បាតមេរោគ Ebola។

ភាពអត់ឃ្លាន កំពុងរាលដាលយ៉ាងលឿន នៅពេលដែលកសិករបានស្លាប់ ដែលធ្វើឲ ផលដំណាំ ខូចស្អុយរលួយក្នុងស្រែចំការ។ អ្នកដឹកទំនិញភ័យខ្លាច នឹងជំងឺឆ្លងដ៏ កាចសាហាវនេះ ក៏បញ្ឈប់ការដឹកជញ្ជូន។ ហាងជាច្រើនបានបិទ អាកាសចរមួយចំនួនបាន បិទផ្លូវ ។

នាយក សុខភាពនៃធនាគារពិភពលោក Tim Evans បាននិយាយថា៖ តំបន់ The Mano River ជាជំរករបស់ប្រជាជនប្រហែល១លាននាក់ គឺជាការព្រួយបារម្ភដ៏ធំ ហើយបញ្ហានេះ ត្រូវបានលើកឡើងកាលពីថ្ងៃពុធ ដោយរដ្ឋលេខាធិការអង្គការសហប្រ ជាជាតិ Ban Ki Moon។ គាត់បាននិយាយនៅក្នុងកិច្ចសំភាសន៏ថា៖ អតិផរណានៃតំលៃម្ហូបអាហារ មានការកើនឡើងជាខ្លាំង ហើយវាមានការលំបាកជាច្រើនក្នុងការនាំយកម្ហូបអាហារ ទៅកាន់ប្រជាជនដែលត្រូវបានដាក់ឲនៅដាច់ពីគេ។

ធនាគារពិភពលោក អមជាមួយ អង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក កំពុងប្រមាណមើលពីវិធីបញ្ជូនចំណីអាហារជាបន្ទាន់។ បើមិនដូច្នោះទេ ប្រជាជនទាំងនោះ ប្រឈមមុខ នឹងវិបត្តិ សុខភាពបណ្តាលមកពីការទទួលទានអាហារមិនគ្រប់គ្រាន់ ឬក៏ការ រាលដាលនៃជំងឺផ្សេងៗទៀត។

លោក Evans បាននិយាយថា៖ ការផុសឡើងនេះ គឺជាការឆ្លើយតបមួយដ៏សំខាន់។ ពួកយើងកំពុងរកមើលឲប្រាកដថា តំរូវការគឺជាអ្វី និងនៅទីណា ហើយនឹងរិះរក វិធីបញ្ជូន ដើម្បីឲច្បាស់ថា ចំណីអាហារទាំងនោះបានទៅដល់កន្លែងត្រឹមត្រូវ។

ទន្ទឹមនឹងនេះ កម្មវិធីចំណីអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានប្រកាសថា៖ ប្រទេសហ្គីណេ លីបេរីយ៉ា និងសេរ៉ាលីអន កំពុងមានការរង្គោះរង្គើ ដោយសារមានមនុស្សស្លាប់ដោយជំងឺEbola ជាង១,០០០ នាក់។ វាកំពុងប្រមូលផ្តុំ ក្រុមជាច្រើន ដើម្បីបញ្ជូនអាហារទៅតំបន់នោះ និងទប់ស្កាត់ាការរាលដាលនៃគ្រោះអត់ឃ្លាន។

ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ news