(បរទេស)៖  បុរសម្នាក់មានការតក់ស្លុតជាខ្លាំង បន្ទាប់ពីទទួលបានការហៅចូល មួយនិយាយថាប្រពន្ធខ្លួន ត្រូវបានសម្លាប់ ដោយអតិថិជនខណៈដែល បម្រើសេវាជានារីពេស្យាចារ។

Jessica McGraa អាយុ៣៧ឆ្នាំរស់នៅ ប្រទេសស្កុតលែន ត្រូវបានឃាតកដែលជាកូនប្រុសអ្នកការទូតជនជាតិនីហ្សេរីយ៉ា ម្នាក់ដែលនៅថ្ងៃកើតហេតុនោះ គឺនារីរងគ្រោះប្រាប់ក្រុមគ្រួសារ ថានាងចេញទៅរកស៊ី ជំនួញខាងក្រៅ តែតាមពិតគ្មាននរណា ដឹងថានាងរកស៊ីផ្លូវភេទទេ។

McGraa រកស៊ីកំដរភ្ញៀវមួយយប់បាន £1,800 ($2,200) ហើយថ្ងៃមួយនាងបានជួបអតិថិជនអាយុ២៦ឆ្នាំឈ្មោះ Bala Chinda ក្នុងអាគារស្នាក់នៅមួយស្ថិតនៅ Aberdeen ដែលគេជានិស្សិតជនជាតិ នីហ្សេរីយ៉ា មករៀននៅប្រទេសស្កុតលែនប្រមាណពីរបីសប្តាហ៍ប៉ុណ្ណោះ។

និស្សិតប្រុសដែលជាឃាតករូបនេះ បានរំលោភហើយសម្លាប់ McGraa ព្រោះប៉ូលីសពិនិត្យឃើញ ស្នាមរបួសជាច្រើនកន្លែង រីឯទូរស័ព្ទនាងក៏បាត់ ដែរប៉ុន្តែយ៉ាងណា ប៉ូលីសសន្និដ្ឋានថាឃាតក ធ្វើនេះដើម្បីបំបាត់ ភស្តុតាងហើយគេសង្ស័យ ថាឃាតកម្មអាចកើតឡើងដោយសារនិយាយថ្លៃសេវាមិនត្រូវ។

ការសម្លាប់របស់ McGraa ធ្វើឲ្យប្តីអាយុ៥៧ឆ្នាំ របស់នាងគឺលោក Gareth ស្លុតចិត្តណាស់ ព្រោះមិនដែលដឹងសោះថាប្រពន្ធទៅប្រកបរបរបែប នេះតែលោកក៏មិនសោកស្តាយ ដែលមានរូបនាងជាភរិយាដែរ ព្រោះនាងបានផ្តល់ឲ្យលោកនូវ កូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់។

Chinda ដែលជានិស្សិតដៃ ដល់ក្នុងការសម្លាប់នារីរងគ្រោះនេះ ត្រូវតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ រយៈពេល២៦ឆ្នាំបន្ទាប់ពីរកឃើញពិរុទ្ធភាពនៃអំពើឃាតកម្មនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង