ព័ត៌មានអន្តរជាតិ ៖ រដ្ឋមន្រ្តីការបរទេស ហូឡង់ លោក Frans Timmermans បានគូសបញ្ជាក់អោយដឹង ថា ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះ ទាំង ២៩៨ នាក់ ដែលត្រូវ បាន សម្លាប់ ក្នុងករណីធ្លាក់ យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី MH17 នៅឯ ភាគ ខាងកើត ប្រទេស អ៊ុយក្រែននោះ ត្រូវបានរកឃើញថាបានពាក់ម៉ាស់ អ៊ុកស៊ីសែន ។

ជាមួយនឹងរបកគំហើញថ្មី និងចុងក្រោយលើកនេះ រដ្ឋមន្រ្តីការ បរទេស ដដែល បានសរបញ្ជាក់អោយ ដឹងថា ជនរងគ្រោះគ្រប់គ្នា ដើមឡើយពួកគេពុំទាន់បានស្លាប់បាត់ បង់ ជីវិត ភ្លាមៗនោះទេ តែផ្ទុយទៅ វិញសង្ខាររបស់ពួកគេបានកាត់ផ្តាច់ភ្លាមៗ និង មួួយរំពេច នៅពេលដែលគ្រាប់ម៉ីស៊ីល បាញ់ចំយន្តហោះ ផ្ទាល់តែម្តង ។

គួរបញ្ជាក់ថា របាយការណ៍បឋម កើតចេញពីការសិក្សាស្រាវជ្រាវ និង តាម ដាន ស៊ើបអង្កេត បញ្ជាក់ អោយដឹងថា យន្តហោះ MH17 បានផ្ទុះឡើងនៅលើលំហអាកាស បន្ទាប់ ពី ទទួលរង ផ្ទុបដោយកម្លាំង វត្ថុមានល្បឿនមហិមា ខណៈលោក Timmermans មានពេលមួយនោះ បាន បង្ហាញ នូវអារម្មណ៍សោក ស្តាយ នូវកម្មវត្ថុរកឃើញខាងលើ និងចូលរួមរំលែកមរណទុក្ខ ដល់ក្រុមគ្រួសារនៃសព ។

សូមបញ្ជាក់ផងដែរថា យន្តហោះដឹកអ្នកដំណើរ MH17 របស់អាកាស ចរណ៍ ម៉ាឡេស៊ី ដែលធ្វើ ដំណើរ ចេញពីអាកាសយានដ្ឋាន អាំស្ទែរដាំ ប្រទេស ហូឡង់ ឆ្ពោះទៅ អាកាស យានដ្ឋាន កូឡាឡាំពួរប្រទេស ម៉ាឡេស៊ី ត្រូវបានមីស៊ីលបាញ់ទម្លាក់កាលពីថ្ងៃទី១៧ ខែកក្កដា ខណៈធ្វើដំណើរ មកដល់ដែនអាកាស ភាគខាតកើត អ៊ុយក្រែន គឺនៅតំបន់ ដូណេក ដែលគ្រប់គ្រងដោយ ក្រុម បំបែក រដ្ឋគំាទ្រប្រទេសរុស្ស៊ី បណ្តាលឲ្យអ្នកនៅលើនោះទំាង ២៩៨នាក់ស្លាប់ទំាងអស់៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី