CamNews

ក្រសួងទេសចរណ៍ ប្រកាសជ្រើសរើសបេក្ខភាព៤នាក់ ដើម្បីប្រកួតជំនាញអាស៊ានលើកទី១១

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍  នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ បានប្រកាសជ្រើសរើសបេក្ខភាព ចំនួន៤នាក់ ក្នុងនោះមាន ផ្នែកចុងភៅ២នាក់ និងផ្នែកសេវាកម្មភោជនីយដ្ឋាន២នាក់ ដើម្បីចូលរួមប្រកួតប្រជែងជំនាញអាស៊ានលើកទី១១ ដែលនឹងធ្វើឡើងក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១៩-២៩ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ។

យោងតាមសេចក្ដីប្រកាសបានឱ្យដឹងថា នេះជាលើកទី៣ហើយ ដែលក្រសួងទេសចរណ៍កម្ពុជា ចូលរួមប្រកួតជំនាញអាស៊ាន ដោយលើកទី១ នៅប្រទេសឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០១២ កម្ពុជាទទួលបានមេដាយឆ្នើម ផ្នែកចុងភៅចំនួន០១  រីឯលើកទី២ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០១៤ ទទួលបានមេដាយឆ្នើមផ្នែកចុងភៅ ចំនួន០២៕

ផ្តល់សិទ្ធិដោយ​ ៖ ហ្រ្វេសញ៉ូវអាសុី