CamNews

អតីតនិស្សិតនៅសាកលវិទ្យាល័យ South East Asia ដែលគំរាមសម្លាប់ឧបនាយករដ្ឋមន្រ្តី ស ខេង ត្រូវតុលាការឃុំ

សៀមរាប ៖ លោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប បានប្រាប់ ថា អតីតនិស្សិតនៅសាកលវិទ្យាល័យ South East Asia ដែលគំរាម សម្លាប់ឧបនាយករដ្ឋមន្រ្តី ស ខេង ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារហើយ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥នេះ។

លោកព្រះរាជអាជ្ញា បានបញ្ជាក់ថា «យើងបានឃុំខ្លួនហើយ នៅថ្ងៃមិញនេះ តែខ្ញុំមិនទាន់ដឹងពីបទ ចោទប្រកាន់អ្វីនោះឡើយ ពីព្រោះព្រះរាជអាជ្ញារង របស់ខ្ញុំម្នាក់ ជាអ្នកកាន់សំណុំរឿងនេះ»។ ឧត្តមសេនីយ៍ ស៊ត ឌីណា ស្នងការ នគរបាលខេត្តសៀមរាប បានថ្លែងប្រាប់ ថា ពាក់ព័ន្ធនឹងករណីនិស្សិតគំរាមសម្លាប់ឧបនាយករដ្ឋមន្រ្តី ស ខេង នៅលើ Facebook នោះ គឺអតីតនិស្សិតនៅសាកលវិទ្យាល័យ South East Asia រូបនោះពិតជាបានសារភាពថា ខ្លួនពិតជាបាន Comment គំរាមដូច្នេះមែន ប៉ុន្តែក្នុងលក្ខណៈលេងសើចតែប៉ុណ្ណោះ។ ជននេះមានឈ្មោះ តៅ សារឿន អាយុ ២៦ឆ្នាំ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

និស្សិតនៅខេត្តសៀមរាបមួយរូបសុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់ យ៉ាងដូច្នេះថា ពាក់ព័ន្ធនឹងរឿងរ៉ាវ ឈានដល់គំរាមសម្លាប់នាយករដ្ឋមន្រ្តីស្តីទី សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺអាចកើតឡើង បន្ទាប់ពីបានទទួលដំណឹងថា ការចែកសញ្ញាបត្រ ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តី ស ខេង ត្រូវបានពន្យារពេល ដោយសារអាកាសធាតុមិនអំណោយផល។

និស្សិតដែលសុំមិនបញ្ចេញឈ្មោះរូបនោះបានរៀបរាប់បន្តទៀតថា ដំបូងឡើយនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ខាងសាលាបានផ្តល់ដំណឹងថា ការចែកសញ្ញាបត្ររបស់ឧបនាយករដ្ឋមន្រ្តី ស ខេង នៅថ្ងៃទី២៨ ខែកញ្ញា នឹងត្រូវពន្យារពេល ដោយសារអាកាសធាតុមិនអំណោយផល មិនអាចធើ្វដំណើរតាមយន្តហោះបាន។ ប៉ុន្តែលុះដល់យប់ថ្ងៃទី២៦ ថ្ងៃដដែល ខាងសាលាក៏បានទទួលដំណឹងឡើងវិញថា សម្តេច ស ខេង នឹងអញ្ជើញជាអធិបតីចែកសញ្ញាបត្រឡើងវិញ (ចែកសញ្ញាបត្រថ្ងៃទី២៨ ខែកញ្ញា)។

នៅក្នុងអំឡុងពេញមួយថ្ងៃទី២៦នោះ ដោយសារការទទួលព័ត៌មានពីការពន្យារពេលពីសម្តេច ស ខេង បានធ្វើឲ្យអតីតនិស្សិត South East Asia និងជាអ្នកទទួលជ័យលាភី ទទួលសញ្ញាបត្រ (តៅ សារឿន) រូបនោះខឹងសម្បា និងមានកំហឹងយ៉ាងខ្លាំង ហើយបាន Comment គំរាមបោកគ្រាប់បែកសម្លាប់សម្តេច ស ខេង តែម្តង ដោយបានសរសេរថា «ចាំសម្តេចមកដល់ នាំគ្នាដាក់គ្រាប់បែកឲ្យងាប់ទាំងអស់គ្នាតែម្តង»។ ប៉ុន្តែទោះបីជាយ៉ាងណា ការចែកសញ្ញាបត្រនៅសាកលវិទ្យាល័យ South East Asia បានប្រព្រឹត្តទៅធម្មតា គ្មានបញ្ហាអ្វីនោះទេ។

សូមជម្រាបថា លោកវរសេនីយ៍ទោ ផឹង ចិន្តារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការការដ្ឋានខេត្តសៀមរាបនេះ បានឲ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅម៉ោង១២ ថ្ងៃទី២៨ ខែកញ្ញា បន្ទាប់ពីទទួលព័ត៌មានពីសាលា អំពីការគំរាម Comment នឹងសម្លាប់នេះ៕

ផ្ដល់សិទ្ធដោយ៖ ដើ​មអម្ពិល