ព័ត៌មានអន្តរជាតិ ៖ បុរស ដែលជាជន ជាប់ចោទ វ័យ ២៦ ឆ្នាំម្នាក់ ត្រូវបាន ក្រុមមន្រ្តី ប៉ូលីស ធ្វើការ ចាប់ឃាត់ខ្លួន យកទៅធ្វើការ សាកសួរចម្លើយ ក៏ដូចជា អាចប្រឈមមុខ នឹងការជាប់ទោស ក្រោយពី មានកើតមានជម្លោះ ពាក្យសម្តី រហូតដល់ថ្នាក់ ប្រើជា អំពើហឹង្សា វាយប្រហារ នារី វ័យ ២២ ឆ្នាំម្នាក់ អោយបាត់បង់ស្មារតី នៅលើរថយន្តក្រុងមួយ នៅក្នុង ទីក្រុង ឡុដ៍ ប្រទេស អង់គ្លេស

គួររំឭកផងដែរថា ជាមួយនឹង សកម្មភាព វាយប្រហារ ខាងលើនេះ ក៏ត្រូវបាន គេថតជាប់ សកម្ម ភាពបានទាំងស្រុង ផងដែរ តាមរយៈ ប្រព័ន្ធកាម៉េរ៉ា សុវត្ថិភាព ដោយនៅក្នុងនោះ ដំបូងឡើយ គេ ឃើញ នារីជាជនរងគ្រោះ អង្គុយតែឯង តែដឹងអីថា នៅពេល ក្រុមបុរស ជាយុវវ័យ ទំនើង ទាំង ៥ នាក់ ឡើងជិះ លើរថយន្តភ្លាម ពួកគេ ក៏បានចាប់ផ្តើម លេងពាក្យ ផ្តោះផ្តង និងឌឺដង ដល់នារីជា ជនរងគ្រោះ តែម្តង។ ដោយមានចិត្ត ក្រោដខឹង នារីជាជនរងគ្រោះ ក៏បាន ស្ទុះងើប បំណងធ្វើការ តវ៉ា តែអ្វីដែលនឹកស្មានមិនដល់ នោះគឺ បុរសម្នាក់ បែរជា បើកការវាយប្រហារ វាយនាងចំពោះ រហូតដល់ថ្នាក់ ដួលសន្លប់ បាត់បង់ស្មារតីតែម្តង។

បើតាម ប្រភពសារព័ត៌មាន អះអាង អោយដឹងថា ក្រោយមក នារីជាជនរងគ្រោះ ត្រូវបាន អ្នក ជំនួយការ លោកវេជ្ជបណ្ឌិត ធ្វើការបញ្ជូននាង ទៅកាន់មន្ទីរពេទ្យ St Thomas' Hospital ដើម្បីធ្វើ ការសម្រាក ព្យាបាល របួសក្បាល របស់នាង នឹងបាន អនុញ្ញាត អោយចេញពីមន្ទីរពេទ្យ ក្នុងថ្ងៃ តែមួយនោះ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដាន ទស្សនាបន្តិចទៅ ៖

<object width="450" height="385" data="http://www.youtube.com/v/psrJVHmzLC8&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/psrJVHmzLC8&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ