ភ្នំពេញ៖ តារាសម្តែង កំពុងតែមានប្រជាប្រិយភាព កញ្ញា សុខ ស្រីម៉ុច បច្ចុប្បន្នបានសាងកេរ្ដិ៍ឈ្មោះ ល្បីក្នុងទីផ្សារសម្តែង ដែលមហាជន ពេញនិយមជាច្រើន មើលឃើញពីទេពកោសល្យ និងតែងកោតសរសើ ពីសមត្ថភាព ពិសេសស្ទីល នៃការរៀបចំតុបតែងខ្លួន បែបសាមញ្ញៗ តែមើលទៅស្រស់ស្អាត គួរឲ្យស្រឡាញ់ និងទាក់ទាញ សម្រាប់ស្រទាប់មិត្ត យុវវ័យសម័យថ្មី។

ស្របពេលជាមួយគ្នានេះ ក៏មានទស្សនិកជនអ្នកគាំទ្រ និងអ្នកនិយមតាមដាន រឿងរ៉ាវតារា ក្នុងស្រុកបាននាំគ្នានិយាយថា ស្រីម៉ុច ចាប់តាំងពីមានឈ្មោះល្បី និងទាញបានប្រជាប្រិយភាពខ្លាំង ក្នុងពេលពីរបីឆ្នាំចុងក្រោយនេះ ឃើញថា នាងហាក់ឡើងយីអ៊ុនខ្ពស់ ធ្វើឲ្យមានសាច់មានឈាមស្រស់ថ្លា រីកមុខមាត់ដូចគ្រប់ជី។ប៉ុន្តែអ្វីដែលចម្លែកនោះ នៅត្រង់ថា ហេតុអ្វីពេល នេះ ស្រីម៉ុច ដូចជាពុំសូវឃើញ បង្ហាញវត្តមាននៅក្នុងកម្មវិធីសម្តែងដូចមុនទៅវិញ ឬមួយ នាងឈប់ពីសិល្បៈទៅហើយ ?

ឆ្លើយតបទៅនឹង ចម្ងល់ខាងលើ តារាសម្តែងសម្តីមួយៗ កញ្ញា សុខ ស្រីម៉ុ បានប្រាប់គេហទំព័រ កម្សាន្ត LookingTODAYតាមទូរស័ព្ទ នៅរសៀលថ្ងៃនេះថា នាងពុំបានឈប់ ពីវិស័យសិល្បៈនោះទេ ហើយមូលហេតុដែលធ្វើឱ្យនាង ហាក់រយាលឃ្លាតឆ្ងាយសិល្បៈ មួយរយៈនេះ ដោយសារមានបញ្ហាផ្ទាល់ខ្លួន បន្តិចបន្តូច។

កញ្ញា សុខ ស្រីម៉ុច បញ្ជាក់ថា «ខ្ញុំមិនបានឈប់ពីសិល្បៈទេបង..! គឺគ្រាន់តែផ្អាកសិន ព្រោះឥឡូវ ខ្ញុំធាត់ខ្លាំពេក(ឡើងគីឡូ)។ កត្តានេះហើយ ដែលធ្វើឱ្យខ្ញុំ មិនសូវចង់បង្ហាញវត្តមាន ក្នុងការចេញសម្តែង ឬតាមកម្មវីធីនានានោះ។ ប៉ុន្តែនៅពេលខ្ញុំសម្រកគីឡូបានវិញ ពេលណានោះ ខ្ញុំនឹង ចាប់ផ្តើមទទួលយកការ ហៅសម្តែងឡើងវិញ..»។

តារាសម្តែង សុខ ស្រីម៉ុច បានបន្តទៀតថា កាលពីមុខនាង មានមានទម្ងន់ត្រឹមតែ៤៩ គីឡូតែប៉ុណ្ណោះតែឥឡូវឡើង រហូតដល់៥៤ គីឡូ ពោលគឺឡើងដល់ទៅ៥គីឡូ។ មូលហេតុដែលធ្វើឱ្យនាងឡើង គីឡូដូច្នេះ គឺមកពីនាងញ៉ាំ មិនតមអាហារ នឹងរវល់ការងារផ្ទាល់ខ្លួនហត់ ទើបពេលខ្លះបណ្តាលឱ្យ នាងញ៉ាំបានច្រើន ឡើងគីឡូរបែបនេះតែម្ដង។

តារាសម្តែងសម្បុរ ស្រអែមស្រស់ សុខ ស្រីម៉ុច បន្ថែមថា «គោលបំណងរបស់ខ្ញុំ ពេលនេះ គឺនៅ ពេលដែលខ្ញុំសម្រកទម្ងន់ បាន៨គីឡូពេលណានោះ គឺខ្ញុំនឹងទទួលយក ការថតសម្តែងឡើងវិញ ដើម្បីបម្រើអារម្មណ៍ ទស្សនិកជនអ្នកគាំទ្រ។ ម្យ៉ាងទៀតព្រោះថា ពេលខ្ញុំកំពុងធាត់ អ៊ីចឹង គឺសម្តែងមើលទៅមិនសម ហើយក៏មិនសូវស្អាតដែរ តែបើស្រកគីឡូ ជាងនេះបន្តិចវិញ នោះគឺជាការល្អ..»៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល