(ព្រៃវែង)៖ សំណាងអស់ទាស់! ចំណាយអស់ត្រឹមតែ១០,០០០រៀលប៉ុណ្ណោះ ឈ្នះបានរង្វាន់ធំរហូតដល់ទៅ៨,៨០០,០០០រៀល ពីឆ្នោតកោសសន្លឹក របស់ក្រុមហ៊ុនឆ្នោតកីឡាជាតិ ដែលត្រូវបានក្រុមហ៊ុន ចុះទៅប្រគល់ដោយផ្ទាល់តែម្ដង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដល់លោកនូ សុខុម អាយុ៥៥ឆ្នាំ ជាអ្នកលក់ដូរអ្នកផ្សារកណ្ដើក នៅភូមិចំបក់ ឃុំ ប្រាសាទ ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ដែលឈ្នះរង្វាន់ពិតៗនេះ។

លោក នូ សុខុប បានលើកឡើងថា «ខ្ញុំសប្បាយរីករាយខ្លាំងណាស់ រកអ្វីផ្ទឹមគ្មានទេ ខ្ញុំមិនដែលលេងឆ្នោតនោះទេ តែនឹកឃើញអីថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ខ្ញុំក៏ដើរទៅទិញ ឆ្នោតកោសសន្លឹក ពីភ្នាក់ងារលក់របស់ក្រុមហ៊ុន ឆ្នោតកីឡាជាតិ ចំនួន៥សន្លឹក ក្នុងមួយសន្លឹកមួយ២,០០០រៀលប៉ុណ្ណោះ ហើយក៏ទិញប្រាំសន្លឹកមក មិនដឹងអីសោះ កោសបានតែសន្លឹកទី៣ ក៏ផ្ទៀងលេខទៅឈ្នះរង្វាន់ធំ រហូតដល់ទៅ៨,៨០០,០០០រៀលតែម្ដង លោកអើយអារម្មណ៍មិនដឹងថាហោះទៅដល់ទីណាទេ សប្បាយចិត្ដនោះសប្បាយ រកតែនិយាយអ្វីមិនកើត ខ្លួនចង់ហោះម៉ង ខ្ញុំរំភើបណាស់»។

លោកបន្ថែមថា «អ្វីដែលខ្ញុំនឹកស្មានមិនដល់នោះ បែរជាក្លាយជាការពិតទៅវិញ ដែលធ្វើឲ្យខ្ញុំឈ្នះរង្វាន់ពិតៗតែម្ដង ពីក្រុមហ៊ុនឆ្នោតកោសសន្លឹករបស់ក្រុមហ៊ុន ឆ្នោតកីឡាជាតិ ខ្ញុំសូមថ្លែងអំណរគុណខ្លាំងមែនទែន ទៅដល់ក្រុមហ៊ុន ដែលបានផ្ដល់រង្វាន់ប្រាក់សុទ្ធពិតៗ ដល់អតិថិជន ពិសេសថ្ងៃនេះ ខាងក្រុមហ៊ុន បានប្រគល់ថវិកាភ្លាមៗតែម្ដង មកដល់ខ្ញុំ និយាយទៅខ្ញុំអរណាស់បងប្អូនអើយ តែពេលនេះ ខ្ញុំអាចយកលុយនេះទៅផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំហើយ ពិសេសអាចផ្ដល់ថវិកាឲ្យកូនដែលរៀននៅភ្នំពេញបានច្រើនទៀត ។ រង្វាន់ពិតនេះ បានជួយសម្រាលទុក្ខលំបាករបស់ខ្ញុំណាស់ ព្រោះខ្ញុំម្នាក់ឯង ត្រូវមើលការខុសត្រូវទាំងអស់ នៅក្នុងគ្រួសារ ព្រោះប្រពន្ធខ្ញុំគាត់ទទួលមរណៈភាពហើយ នៅតែខ្ញុំនៅផ្គត់ផ្គង់កូនៗ ដែលត្រូវទៅសិក្សានៅភ្នំពេញ ខ្ញុំពិតជាអរគុណមែនដល់ក្រុមហ៊ុន សូមឲ្យក្រុមហ៊ុនដំណើរការបានល្អ យ៉ាងរលូនរហូតទៅ»។

លោកក៏បានសូមអំពាវដល់បងប្អូនទាំងអស់ មិនថានៅខេត្ដព្រៃវែង ឬនៅតាបមណ្ដាខេត្ដទូទាំងប្រទេសក្ដី សូមចូលរួមលេងឆ្នោតកោសសន្លឹក របស់ក្រុមហ៊ុនឆ្នោតកីឡាជាតិ ដែលផ្ដល់ជូនលោកអ្នក នូវរង្វាន់ពិតៗ ១០០% ។

ទន្ទឹមនឹងនោះ លោកសំបូរ ដែលជាភ្នាក់ងារលក់ឆ្នោតកោសសន្លឹក របស់ក្រុមហ៊ុនឆ្នោតកីឡាជាតិ ប្រចាំខេត្ដព្រៃវែង បានឲ្យដឹងផងដែរថា «ខ្ញុំបានលក់ឆ្នោតកោសសន្លឹកនេះ ជាច្រើនខែមកហើយ ដែលទទួលបានគាំទ្រខ្ពស់ ពីបងប្អូនយើងនៅទីនេះណាស់ ដែលតែងតែមកជាវ ជារៀងរាល់ថ្ងៃ ហើយគាត់ក៏ឈ្នះជារៀងរាល់ថ្ងៃដែរ តែសម្រាប់លោក សុខុប វិញគាត់ទិញសន្លឹកឆ្នោតនេះលើកទី១សោះ តែគាត់ទទួលបានរង្វាន់ធំ តែម្ដង ខ្ញុំពិតជាសប្បាយរីករាយជំនួសគាត់ណាស់ ហើយសង្ឃឹមថា ខ្ញុំនឹងមានឱកាសឈ្នះ ដូចជារូបគាត់ដែរ »។

ព្រមជាមួយគ្នានោះ លោក ឈាង ផល្លេង ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន ឆ្នោតកីឡាជាតិ បានថ្លែងផងដែរថា «ខ្ញុំសូមជួយត្រេកអរដល់អតិថិជនរបស់យើងផង ដែលបានឈ្នះរង្វាន់ធំ រហូតដល់ទៅ៨,៨០០,០០០រៀល ហើយជូនពរឲ្យលោកឈ្នះនៅលើកក្រោយៗទៀត រួមទាំងបងប្អូននៅទីនេះផ្ទាល់ឲ្យឈ្នះរង្វាន់ធំដូចលោក សុខុម ។ លោកបន្ដថាទៀតថា ឆ្នោតកោសកីឡាជាតិ មានច្រើនទំរង់ និងច្រើនប្រភេទ ដូចជាប្រភេទក្បាច់់គុណខ្មែរ ប្រភេទការប្រណាំងទូក ប្រភេទវេទិកាបាល់ទាត់ និងប្រភេទមហាប្រកួតប៉េណាំងទី ដែលឆ្នោតកោសសន្លឹក របស់ក្រុមហ៊ុនកីឡាជាតិ មានតម្លៃចាប់ពី ១,០០០រៀល ២,០០០រៀល និង៤,០០០រៀលក្នុងមួយសន្លឹក ហើយក៏មានរង្វាន់ជាច្រើនម៉ឺនលានទៀតនៅរងចាំលោកអ្នក»។

លោកបន្ថែមថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមទិញឆ្នោតកីឡាជាតិ លោកអ្នកក៏ដូចជាបានជួយ ដល់វិស័យកីឡានៅកម្ពុជាផងដែរ ដូចនេះ ការជាវឆ្នោតកោសកីឡាជាតិមួយសន្លឹករបស់អ្នក គឺជាការចូលរួមចំណែក ក្នុងការបណ្តុះបណ្តាលអត្តពលិកខ្មែរ ដើម្បីភាពជោគជ័យកីឡាស៊ីហ្គេម ២០២៣។

គួរបញ្ជាក់ថា ក្រុមហ៊ុនឆ្នោតកីឡាជាតិ មានកម្មវិធី លក់ឆ្នោត៣ប្រភេទគឺឡូតូឈ្មោះថា «ឆ្នោតWin6+» ,ឆ្នោត ៤D (ងាយលេខ ងាយឈ្នះ ) និង ឆ្នោតកោសសន្លឹក ដែលឈ្នះបានរង្វាន់ជាច្រើនម៉ីនលានដុល្លារ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី