CamNews

David De Gea យល់ព្រមចុះហត្ថលេខា ទទួលយកកិច្ចកុងត្រាថ្មីជាផ្លូវការជាមួយ Man United ហើយ

ព័ត៌មានកីឡា៖ កីឡាករអ្នកចាំទី David De Gea យល់ព្រមចុះហត្ថលេខា ទទួលយកកិច្ចកុងត្រាថ្មី ពីក្លឹ Man United ហើយ ដែលមានរយៈពេល រហូតដល់ទៅ ៤ ឆ្នាំជាមួយ ជាមួយនឹងប្រាក់ប្រចាំសប្ដាហ៍ ២០០០០០ យូរ៉ូ ។

យោងតាមការចុះផ្សាយរបស់ BBC បានឲ្យដឹងថា កីឡាករ អ្នកចាំទីវ័យ ២៤ ឆ្នាំរបស់ Man United ដែល​ខកខាននឹងទីផ្សាផ្ទេរទៅកាន់ Real Madrid និងតែងតែបដិសេធនូវ សំណើរកិច្ចកុងត្រាថ្មីរបស់ក្លឹប កន្លងមក ពេលនេះ បានសម្រេចចិត្ដសាជាថ្មីយល់ព្រមទទួលយកកិច្ចកុងត្រាហើយ ដែលមានរយៈពេល​ដល់ទៅ ៤ ឆ្នាំ ។

David De Gea ត្រូវផុតកិច្ចកុងត្រាចាស់ត្រឹមដើមឆ្នាំក្រោយ ហើយក៏ជាពេលដែល ក្ដីសង្ឃឹមកន្លងមក្លាយជាការពិតផងដែរ ដែលកីឡាករចង់បាន ដើម្បីចាកចេញពី Man United ទៅកាន់ Real Madrid ក្នុងតម្លៃខ្លួន ០ផោន​។

ទន្ទឹមនឹងការចុះហត្ថលេខានេះផងដែរ កីឡាករ​ ក៏បានថ្លែងពីចំណាប់អារម្មណ៍ប្រាប់ទៅអ្នកការសែត​ថា កីឡាករកំពុងតែសម្លឹងទៅខាងមុខ ដោយដាក់បញ្ហាទុកមួយឡែកសិន ហើយព្យាយាមអស់ពីសមត្ថភាព ជាមួយរដូវកាលថ្មី ក្នុងក្លឹប Man United ។

​ចំណែក លោក Louis Van Gaal វិញក៏បានកោតសរសើរ នឹងការសម្រេចចិត្ដនេះដែរ មិនត្រឹមតែប៉ុណ្ណោះ លោក​ថែមទាំង លើកឡើងនូវ សមត្ថភាពរបស់កីឡាករផងដែរថា David De Gea គឺជាកីឡាករចាំទីដែលមានសមត្ថភាព​ ហើយអាចជួយក្លឹប ឲ្យកាន់តែរាំងមាំផងដែរ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី