ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា អាជ្ញាធរប្រទេសនេប៉ាល់ បានឲ្យដឹង កាលពីថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០១៤ថា ភ្ញៀវទេស ចរបរទេសចំនួន ៩ នាក់ រួមទាំង ជនជាតិនេប៉ាល់ ៩នាក់ផងដែរ បានស្លាប់ បាត់បង់ជីវិតក្រោមគំនរផ្ទាំង ទឹកកក ដែលបាក់ស្រុតចុះមក ស្ថិត នៅតំបន់ សូរ៉ុង ឡា ប៉ាស់ នៃខេត្ត មូស្តាំង របស់នេប៉ាល់ ។

គេហទំព័រសារព័ត៌មានរដ្ឋចិន ចិនស៊ិនហួ បាន ចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ ទី១៦ ខែតុលា នេះ ទៀតថា មនុស្ស ស្លាប់ទាំង ១៨នាក់ខាងលើនេះ ស្ថិតនៅក្នុងតំបន់ ភ្នំ ទឹកកក មូស្តាង និង ម៉ាណាង បន្ទាប់ពីតំបន់ទាំងពីរ នេះ បានទទួលរងអាកាសធាតុអាក្រក់ មានព្រិលធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងមក ។

គួររំឮកថា ក្រុមសង្គ្រោះជាយោធា របស់ប្រទេសនេប៉ាល់ បានចេញ ប្រតិបត្តិការទៅដល់ កន្លែងកើត ហេតុ ដោយ បាន សង្គ្រោះភ្ញៀវទេសចរ ដែលធ្វើ ដំណើរកំសាន្តឡើងភ្នំ ប្រមាណ ៣៨នាក់ ដោយ សុវត្ថិ ភាព ដើម្បីកា រពារកុំឲ្យស្ថានការណ៍កាន់តែអាក្រក់ជាងនេះកើតឡើង។ ដោយឡែក អ្នកស្លាប់ ត្រូវ បាន ដឹកតាមឧទ្ធម្ភាគចក្រ ទៅកាន់រដ្ឋធានីកាត្មាន់ឌូ ៕

ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ