ព័ត៌មានអន្តរជាតិ ៖ ប្រធានភ្នាក់ងារ ជួយសង្រ្គោះ និងស្រាវជ្រាវថ្នាក់ជាតិ ប្រទេស ឥណ្ឌូនេស៊ីអោយ ដឹង កាលពីព្រឹកថ្ងៃច័ន្ទ នេះថា យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលបានបាត់ខ្លួនទៅ អមជាមួយអ្នកដំណើរ សរុប ១៦២ នាក់នោះ ទំនងជាផ្ទុះឆេះ និងធ្លាក់ជាប់បាតសមុទ្រ ។

យោងតាម កូអ័រដោណេ ជាតម្រុយប្រាប់ដល់ក្រុមការងារយើងខ្ញុំ ក្នុងនោះ ពួកុំយើងបានធ្វើការវិភាគ ដោយប៉ាន់ប្រមាណទៅលើទីតាំងធ្លាក់នៃយន្តហោះ នៅក្នុងសមុទ្រ ញ៉ាំង អោយ បាននូវសម្មតិកម្ម អោយដឹងថា យន្តហោះ ទំនងជាធ្លាក់ និងជាប់នៅឯបាតសមុទ្រ លោក Bambang Soelistyo បាន គូសបញ្ជាក់ នៅក្នុងសន្និសិទកាសែត ។

គួររំឮកថា នេះជាការសង្ស័យ និងការប៉ាន់ប្រមាណជាជំហានដំបូង ខណៈការប្រែប្រួលអាចនឹងមាន ការវិវត្តន៍ដោយយោងទៅតាមលទ្ធផល ស៊ើបអង្កេត ជាក់ស្តែង ។ លោក បានគូសបញ្ជាក់អោយដឹង ថា ទីតាំងសន្មត់យន្តហោះលិច ក្នុងផ្ទៃសាគរនោះ គឺអាចនឹងញ៉ាំងអោយមាន ប ញ្ហាប្រឈមជាខ្លាំង ខណៈ ភ្នាក់ងារសង្គ្រោះ និងរុករកថ្នាក់ជាតិ ឥណ្ឌូនេស៊ី ត្រូវការជំនួយជា ពិសេស ពីប្រទេសដែល ពាក់ព័ន្ធ ។

អ្វីដែលជាលទ្ធភាព ក្រុមការងារយើងខ្ញុំ អាចធ្វើទៅបាននោះគឺ ប្រើប្រាស់ នាវាមុជទឹក ក្នុងប្រតិបត្តិ ការុករកលើកនេះ ជានាវាមុជទឹក មកពីចក្រភពអង់គ្លេស បារាំង និង អាមេរិក ដែលមានសមត្ថភាព ខ្ពស់ក្នុងការរុករក ក្នុងជម្រៅទឹកជ្រៅ ។ យ៉ាងណាមិញ យន្តហោះជើងហោះហើរ QZ8501 មិនទាន់ បានបញ្ជូនសញ្ញាអាសន្នណាមួយ នៅឡើយទេ ដែលអាចជួយ បញ្ជាក់ ពីទីតាំងលាក់ខ្លួន ។

គួររំឮកថា ប្រតិបត្តិការស្រាវជ្រាវ នឹងពង្រីកវិសាលភាព ទៅភាគខាងលិច នៅព្រឹកថ្ងៃច័ន្ទនេះចន្លោះ កោះ Bangka និងកោះ Kalimantan ។ របាយការណ៍ បញ្ជាក់អោយដឹងថា ប្រតិបត្តិ ការរុករកយន្ត ហោះបាត់ខ្លួនលើកនេះ មានសម្បទារូបវ័នជាច្រើន រួមមានដូចជា នាវា ឧទ្ធម្ភាគចក្រ របស់ ភ្នាក់ងារ សា្រវជ្រាវ និងរុករក ថ្នាក់ជាតិ ឥណ្ឌូនេស៊ី របស់កងទ័ពអាកាស ឥណ្ឌូនេស៊ី សឹង្ហបុរ និង ម៉ាឡេស៊ី ជាដើម ៕

- អាន ៖ សមត្ថកិច្ច ពាក់ព័ន្ធ សម្រុក រុករក ម្តុំកោះ Belitung ទីតាំង យន្តហោះ AirAsia បាត់ខ្លួន

- អាន ៖ ពីលុត បើកយន្តហោះបាត់ខ្លួន AirAsia ស្នើសុំ ហោះបង្វែរគោលដៅ មុនវិនាទី ពេលបាត់ខ្លួន

- អាន ៖ ផ្អើលមួយទ្វីបលោក ខណៈយន្តហោះ ក្រុមហ៊ុន AirAsia បាត់ខ្លួននៅ តំបន់អាស៊ី ជិតកម្ពុជា ព្រឹកមិញនេះ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ channelnewsasia