(ប៉ាគីស្ថាន)៖ យោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ បានឲ្យដឹងថា យុវតីជនជាតិប៉ាគីស្ថានម្នាក់ ត្រូវបានដុតសម្លាប់ទាំងរស់ ដោយម្តាយរបស់នាង នៅថ្ងៃពុធម្សិលមិញ បន្ទាប់ពីរៀបការជាមួយបុរសម្នាក់ ដែលជ្រើសរើសដោយចិត្តខ្លួននាង ដោយនេះគឺជាហេតុការណ៍ សម្លាប់មនុស្សយ៉ាងឃោរឃៅ ចុងក្រោយបំផុតនៅក្នុងប្រទេស។

យុវតីរងគ្រោះ ឈ្មោះ Zeenat Bibi អាយុ១៦ឆ្នាំ ត្រូវបានដុតដោយម្តាយរបស់នាងឈ្មោះ Perveen Bibi នៅភាគខាងកើតទីក្រុង Lahore ក្រោយជាង១សប្តាហ៍ បន្ទាប់ពីរៀបការរួច។

«Perveen Bibi បានសម្លាប់កូនស្រីនាង ឈ្មោះ Zeenat Bibi ដោយដុតទាំងរស់ វេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃពុធ បន្ទាប់ពីរៀបការជាមួយបុរសម្នាក់ឈ្មោះ Hasan នៅថ្ងៃទី២៩ ខែឧសភា» នេះបើតាមសម្តីលោក Haidar Ashraf មន្ត្រីប៉ូលិសជាន់ខ្ពស់ប៉ាគីស្ថាន បានឲ្យដឹងយ៉ាងដូច្នេះ។

វាគឺជាហេតុការណ៍ សម្លាប់មនុស្ស លើកទី៣ នារយៈពេលប៉ុន្មានខែនេះ។ គួរជម្រាបថា មានស្ត្រីរាប់រយនាក់ត្រូវបានសម្លាប់ ដោយសាច់ញាតិរបស់ពួកគេ នៅក្នុងប្រទេសប៉ាគីស្ថាន ជារៀងរាល់ឆ្នាំ លើហេតុផលដែលពួកគេថា ជាការការពារកិត្តិយសគ្រួសារ៕

រូបភាពតំណាង

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង