CamNews

ធ្លាក់យន្តហោះ Cessna 207 នៅតំបន់ភ្នំ សម្លាប់មនុស្ស ៧ នាក់ ក្នុងនោះ មានម្ចាស់ក្រុមហ៊ុន អាកាសចរណ៍

ព័ត៌មានអន្តរជាតិ ៖ មនុស្ស ៧នាក់ បានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ បន្ទាប់ពីយន្តហោះធុន តូចមួយគ្រឿង ដែល ពួកគេជិះ បានធ្លាក់នៅទីក្រុងតំបន់ភ្នំ ប៊ូការ៉ាម៉ាងហ្គា ភាគឦសានប្រទេស កូឡុំ ប៊ី កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ បន្ទាប់ពីទើបហោះឡើង បានតែបន្តិចប៉ុណ្ណោះ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ  ដោយដកស្រង់សម្តី ពីមន្ត្រីផ្នែក អាកាស ចរណ៍ ស៊ីវិល កូឡុំប៊ី ថា យន្តហោះ   ខ្នាត តូចខាងលើនេះ មានឈ្មោះ Cessna 207 ជាកម្មសិទ្ធិរបស់ ក្រុមហ៊ុនអាកាចរណ៍អាឡាស់ ដឺ កូឡុំប៊ី ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន តាំងពីល្ងាច ថ្ងៃព្រហ ស្បតិ៍  មកម្ល៉េះ ហើយត្រូវបានក្រុមសង្គ្រោះ រកឃើញនៅ ព្រឹកថ្ងៃសុក្រនេះតែម្តង នៅក្បែរតំបន់ ភ្នំខាង លើ ។

បញ្ជាក់ ៖ រូបភាពឯកសារ

លោក ហ្វ្រេដឌី បូនីលឡា រដ្ឋលេខាធិការ អាកាសចរណ៍ស៊ីវិល បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា “មនុស្សទាំង អស់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ” ។ គួរបញ្ជាក់ថា លោក Carlos Rueda Clau - sen ដែលជា ពីឡុតបញ្ជាយន្តហោះ និង ជាម្ចាស់កម្មសិទ្ធិ នៃ   ក្រុមហ៊ុនអាកាសចរណ៍ខាងលើនេះ ក៏ បានស្លាប់នៅក្នុងហេតុការណ៍នោះដែរ ។

ប៉ូលិសនៅកន្លែងកើតហេតុបានសង្ស័យថា បញ្ហាផ្នែកម៉ាស៊ីន គឺជាមូលហេតុបណ្តាល ឲ្យ  យន្ត ហោះ ធ្លាក់ ប៉ុន្តែ គេនឹង តាមដានព្រមទាំងស៊ើបអង្កេតបន្តទៅមុខទៀត ៕

ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ ឆៃណាដេលី