ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ នៅក្នុងវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ស្ថិតនៅ ភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានសិស្ស ទំនើង២ក្រុម បានវាយតប់គ្នា យ៉ាងអនាធិបតេយ្យ ដោយគ្មាន កោតខ្លាច ញញើតពី សមត្ថកិច្ច គ្រូបង្រៀន ក៏ដូចជា លោកនាយកសាលាឡើយ ។

សិស្សទំនើង ទាំងពីក្រុមនោះ ត្រូវបានគេស្គាល់ឈ្មោះ ស៊ឹម ឥណ្ឌា ភេទប្រុស ថ្នាក់ទី១២H និងឈ្មោះ ឡា រៀនថ្នាក់ទី១០ បានវាយតប់គ្នា ក្នុងសាលាបន្ទាប់មក ឈ្មោះ ឡា មិនអស់ចិត្តបាន ជិះម៉ូតូទៅយកឈ្មោះ ស៊ឹម សុវណ្ណារ៉ា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ភូមិទូលទំនប់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ មកជួយវាយតប់គ្នា ជាមួយនឹងឈ្មោះ ស៊ឹម ឥណ្ឌា ។

បើតាមប្រសាសន៍ លោក ប៊ុន ប៉េងគាង ជានាយករង នៃវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ បានប្រាប់ភ្នាក់ងា អ្នកយកព័ត៌មាន ដើមអម្ពិលថា សិស្សទាំង២នាក់ ខាងលើនេះ មិនដែលចូលរៀនបាន ទៀងទាត់នោះទេ ទោះបីជារូបគាត់ ធ្វើលិខិតអញ្ជើញ ណាព្យាបាលមកសួរនាំ ពីមូលហេតុ សិស្សទាំង២ ខាងលើ នឹងត្រូវអាណាព្យាបាល ឆ្លើយតបមកវិញថា ជាប់រវល់ មិនបានមកជួប លោកនាយកវិញទេ ។

គួបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃអាទិត្យ សិស្សទំនើង ទាំង២ក្រុម ខាងលើនេះ មិនដែលចូលសិក្សា ទាល់តែសោះ មិនតែប៉ុណ្ណោះ ថែមទាំងជក់បារី បង្ហោះម៉ូតូ ផឹកស្រា ដុតផាវនៅក្នុងសាលា នឹងក្រៅសាលា ដែលបង្ករអសន្ថិសុខ ដល់អ្នកដែលរស់នៅ ក្បែរសាលារៀននោះ ថែមទៀតផង៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល