ព័ត៌មានអន្តរជាតិ ៖ យោងតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មានប៉ាគីស្ថានលោក ភើវីស រ៉ាហ្ស៊ីដ បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក មិនស្វែង រកជំនួយ ពីអន្ដរជាតិ សម្រាប់ប្រជាជនដែលរងគ្រោះដោយ គ្រោះរញ្ជួយដីកម្រិត ៨,១រ៉ិចទ័រ ដែល បន្សល់ ទុកអ្នកស្លាប់ ២៥០នាក់ និង របួសជាច្រើនរយនាក់ទៀតនោះទេ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នេះបន្ដទៀតថាគ្រោះ រញ្ជួយ ដីកម្រិត ៨,១រ៉ុចទ័រ បានកើតឡើងកាលពីថ្ងៃចន្ទកន្លងទៅនេះ ដែល បានវាយប្រហារតំបន់ ជា ច្រើននៃ ប្រទេសប៉ាគីស្ថាន និងបានបំផ្លាញទ្រព្យសម្ប តិ្តទាំងរដ្ឋ និងសាធារណៈជាច្រើនស្ថិត នៅតំបន់ភាគខាង ជើងប្រទេស។បច្ចុប្បន្ននេះអាជ្ញាធរ ប៉ាគីស្ថាន កំពុង ស្ថិតក្រោយ ដំណើរការ នៃការជួយសង្គ្រោះ និងរុករកជនរងគ្រោះ ដែលគ្រោះ រញ្ជួយ ដីវាយ ប្រហារតំបន់ដាច់ស្រយ៉ាល និង តំបន់ភ្នំ ហើយព័ត៌មានលម្អិតព័ន្ធនឹងគ្រោះធម្ម ជាតិនេះនឹងទទួលបាននាពេលឆាប់ ខាង មុខ នេះ។

គួរបញ្ជាក់ផងដែរថា មនុស្សស្លាប់ទំាងអស់ បានកើនឡើងដល់ជាង ៣៦០ នាក់ ហើយ ដែលអ្នក ស្លាប់ ភាគច្រើន ត្រូវបានគេរាយការណ៍មកថា ដោយសារតែ មានការបាក់សង្កត់ លើ និងដួលរំលំ ដើមឈើ និងដំបូង ផ្ទះ សម្បែង ខណៈដែលពួកគេ មិនបានប្រុងប្រយ័ត្ន ជា មុនសោះ ។ ដោយ ឡែក កាលពីជាងមួយ ទសវត្សរ៍មុន មានករណីគ្រោះរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ បាន វាយប្រហារ ម្ដងរួច មកហើយ ស្ថិត នៅ ភាគ ខាងជើង ប្រទេស ប៉ាគីស្ថាន ដោយបាន បន្សល់ទុកអ្នកស្លាប់ ៧៥.០០០នាក់ និងរបួសជាច្រើននាក់ទៀត ៕

- អាន ៖ គ្រោះរញ្ជួយដី អត្តឃាត កម្លាំងខ្លាំង ៧,៥ រ៉ិចទ័រ វាយប្រហារ អាស៊ីភាគខាងត្បូង សម្លាប់មនុស្ស រាប់រយនាក់

ប្រភព ៖ ស៊ិនហួរ