ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសចង់បង្រៀន ប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា និង អតីត ឯអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅកម្ពុជា លោក វីលៀម ថូត រួមនិងនាយករដ្ឋមន្ត្រីប្រទេសផ្សេងទៀត ពីរបៀបដឹកនាំ ប្រទេស ដើម្បីឈានទៅដល់ការ «ផ្លាស់ប្ដូរ»។

ថ្លែងក្នុងពិធីពិសារអាហារសាមគ្គីរៀបចំដោយសមាគមអ្នកឧកញ៉ា កាលពីយប់ថ្ងៃទី២៣ ខែសីហា សម្ដេច តេជោ ហ៊ុន សែន បន្តថា ប្រសិនបើរូបសម្ដេចមិនយល់ដឹងពីការផ្លាស់ប្ដូរប្រទេសទេ ក៏មិនអាចកាន់អំណាច រយៈពេល ដល់ទៅ ៣០ឆ្នាំដែរ។

សម្តេចបានបញ្ជាក់ផងដែរថា ប្រសាសន៍បង្ហាញពីការចង់បង្រៀនពីរបៀបដឹកនាំ «ផ្លាស់ប្តូរ» នេះ ក៏ត្រូវបានសម្តេច លើកឡើងនៅចំពោះមុខ លោក វិលៀម ថូត ពេលជូលជម្រាបលាសម្តេចកាលពីពេលថ្មីៗនេះផងដែរ។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ «នៅពេលនិយាយជាមួយគាត់។ គាត់និយាយយ៉ាងច្រើនពីអ្វីដែលហៅថាការផ្លាស់ ប្ដូរ។ ខ្ញុំក៏បាននិយាយទៅកាន់គាត់ថា តើអ្នកភ្លេចទេឫ? អ្នកកំពុងនិយាយជាមួយអ្នកណា? ឯកឧត្តមកំពុងនិយាយ ជាមួយអ្នកណា? ឯកឧត្តមពិតជានិយាយជាមួយសាស្ត្រចារ្យម្នាក់ ដែលអាចបង្រៀនឯកឧត្តម! ប្រធានាធិបតីប្រ ទេសឯកឧត្តម! ឫនាយករដ្ឋមន្ត្រីប្រទេសផ្សេងលើបញ្ហាការផ្លាស់ប្ដូរ។ បើខ្ញុំមិនយល់ដឹងពីការផ្លាស់ប្ដូរ តើខ្ញុំអាច មានលទ្ធភាពឋិតក្នុងអំណាចរយៈពេលជាង ៣០ឆ្នាំទេឫ?»។

បើតាមសម្ដេចនាយករដ្ឋមន្ត្រី រូបសម្ដេចកំពុងតែធុញទ្រាន់ចំពោះការទូន្មានរបស់ប្រទេសខ្លះមកលើកម្ពុជា។ សម្ដេច ក៏បានរិះគន់អាម៉េរិក នៅចំពោះមុខលោក វិលៀម ថូត ថា ដោយសារតែអាម៉េរិក មិនអាចគ្រប់គ្រងបាននូវ ការផ្លាស់ប្ដូរក្នុងប្រទេសមួយចំនួនដូចជា៖ លីប៊ី ស៊ីរី អ៊ីរ៉ាក់ និង អាហ្វហ្គានីស្ថាន ទើបនាំឲ្យកើតមានក្រុមឧទ្ទាម រដ្ឋឥស្លាមជីហាត(ISS) ។

ចំពោះការផ្លាស់ប្ដូររបស់កម្ពុជា ដែលសម្ដេចសំដៅដល់នោះ គឺប្ដូរពីសេដ្ឋកិច្ចផែនការមកកាន់សេដ្ឋកិច្ចទីផ្សារ។ យ៉ាងណា ក៏ដោយសម្ដេចនាយករដ្ឋមន្ត្រី ចាត់ទុកការលើកឡើងនេះ មិនមែនជាការប្រដៅឯកអគ្គរដ្ឋទូតអាម៉េរិក នោះទេ ហើយនេះគ្រាន់តែជាការទាញអារម្មណ៍ឲ្យយល់ដឹងពីកម្ពុជាឲ្យកាន់តែច្បាស់។ សម្ដេចក៏រំពឹងថា ឯកអគ្គ រដ្ឋទូតថ្មី របស់អាម៉េរិក អាចមានការយល់ដឹងច្រើនជាងលោក វិលៀម ថូត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល