តាកែវ : ជម្លោះក្នុងគ្រួសារ មួយ រហូតប្តី និងប្រពន្ធចាក់ សម្លាប់គ្នាទៅវិញទៅមក ហើយ បានប្រកាច់ស្លាប់ទាំង២នាក់ ក្នុងថ្លុកឈាម នៅរោងចិញ្ចឹមទារ នៅវេលាម៉ោង ១១ យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅខាងលិចស្ពានទួលស្វាយ ភូមិទួល ឃំុអង្គបា្រសាទ ស្រុកគីរវង្ស ខេត្តតាកែវ។

យើងតាមសមត្ថកិច្ច នគបាលស្រុកគីរីវង់ បានឲ្យដឹងថា បុរសជាប្ដីឈ្មោះ ស្រេង រ៉ា អាយុ ៤៨ឆ្នាំ មានមុខរបបជាអ្នកចញ្ចឹមទា បានត្រូវប្រពន្ធ ចាក់ចំភ្លៅខាងឆ្វេង និងស្នាមចាក់ចំឆ្អឹងជំនីរខាងស្ដាំ បណ្ដាលឲ្យស្លាប់ នៅកន្លែងកើតហេតុ។ ដោយឡែកស្រ្តីជាប្រពន្ធឈ្មោះ សាំង ពៅ អាយុ ៤៣ ឆ្នាំ ត្រូវរបួសត្រង់កខាងឆ្វេង និងរបួសលើស្មា ផ្នែកខាងស្ដាំបណ្ដាលឲ្យស្លាប់ នៅនិងកន្លែងកើតហេតជាមួយប្ដី ពីរនាក់ប្តីប្រពន្ធ នេះ មានស្រុកកំណើតភូមិបួរ ឃុំពេជសា ស្រុក កោះអណ្តែត ខេត្ត តាកែវ។

បើតាមសមត្ថកិច្ចនគបាល តាមការបំភ្លឺរបស់កូនស្រីជនរងគ្រោះវ័យ១៤ឆ្នាំ បានប្រាប់សមត្ថកិច្ចថា ឪពុកម្ដាយ របស់គេបានឈ្លោះប្រកែកគ្នា ហើយបានចាក់គ្នាទៅវិញទៅមក បណ្ដាលឲ្យស្លាប់ទាំងពីតែម្តង ។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចនិងធ្វើការស៊ើបអង្កេតបន្តទៀត ពីបញ្ហានេះ ។

បើតាមមន្រ្តីនគរបាល មុនពេលកើតហេតុ ជនរងគ្រោះជាប្តី បានត្រឡប់មកពីមើលប្រដាល់ និងផឹកកាហ្វេ លុះដល់រោងចិញ្ចឹមទារ ស្រាប់តែមានការទាស់ទែង ជាមួយប្រពន្ធ រហូតច ទាញកាំបិទ ចុងស្រួច ចាក់សម្លាប់គ្នា ទាល់តែស្លាប់ ក្នុងថ្លុកឈាម ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល