(ភ្នំពេញ)៖ បើតាមការបញ្ជាក់របស់ តំណាងក្រុមហ៊ុន Royal Railways ប្រាប់ Fresh News នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា តម្លៃសំបុត្រជិះរថភ្លើងដឹកអ្នកដំណើរបានចុះថ្លៃហើយ ពោលគឺពីភ្នំពេញទៅតាកែវថ្លៃ៣ដុល្លារ ពីភ្នំពេញទៅកំពត៥ដុល្លារ និងពីភ្នំពេញទៅព្រះសីហនុតម្លៃ៦ដុល្លារ។

ពីមុនក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវដែក Royal Railways នេះ គ្រោងកំណត់យកថ្លៃសំបុត្រពីភ្នំពេញទៅតាកែវ៥ដុល្លារ ពីភ្នំពេញទៅកំពត៦ដុល្លារ និងពីភ្នំពេញទៅព្រះសីហនុថ្លៃ៨ដុល្លារ។

តំណាងក្រុមហ៊ុន Royal Railways បានបញ្ជាក់ថា ការកំណត់ថ្លៃជាថ្មី ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈគ្រប់គ្រង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ ហើយសំបុត្រជិះរថភ្លើងអាចរកទិញ បាននៅតាមស្ថានីយ៍រថភ្លើង ដែលមាននៅភ្នំពេញ តាកែវ កំពតនិងព្រះសីហនុ។

សូមជម្រាបថា ខ្សែរថភ្លើងដឹកអ្នកដំណើរ ពីភ្នំពេញទៅព្រះសីហនុ និងពីព្រះសីហនុមកភ្នំពេញ នឹងត្រូវចាប់ផ្តើមដំណើរការឡើងវិញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីខកខាន មិនបានដំណើរការ អស់រាប់សិបឆ្នាំមកហើយនោះ។ តែយ៉ាងណាបន្ទាប់ពីដំណើរការ សាកល្បងរយៈពេលខ្លីនេះ ក្រុមហ៊ុនអាចនឹងពិចារណា ក្នុងដំណើរការរត់ឡើងវិញ ជាមួយនឹងល័ក្ខខណ្ឌផ្សេងៗ ហើយប្រសិនបើមានការគាំទ្រច្រើនពីប្រជាជននោះ នឹងបន្តដំណើររហូត៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី