ភ្នំពេញ ៖ ក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិ ខាងមុខនេះ ក្រសួងមហាផ្ទៃ នឹងបន្ធូរបន្ថយ និងលើកលែងទោស ទណ្ឌិតនៅទូទាំងប្រទេស មានចំនួន៨១២ នាក់ ក្នុងស្រី៦៨នាក់ ។

យោងតាមគេហទំព័រ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ អគ្គ នាយកដ្ឋានពន្ធនាគារ លោកឧត្តមសេនីយ៍ឯក គុយ ប៊ុនសន បានលើកឡើងថា ទណ្ឌិតទាំង ៨១២នាក់ ក្នុងនោះទី១- លើកលែងទោស វាយតម្លៃសំណើ ដាក់ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យសម្រេចចំនួន ១៥០នាក់ ក្នុងនោះស្រី ១៤ នាក់, ទី២-ស្នើសុំបន្ថយការរងទោស រយៈពេល១២ខែ ចំនួន ២០៦នាក់ ក្នុងនោះ ស្រី១៦នាក់, ទី៣-ស្នើសុំបន្ថយការ រងទោសរយៈពេល ០៦ខែ ចំនួន១៦៨នាក់ ក្នុងនោះស្រី០៧នាក់, ទី៤-ស្នើសុំបន្ថយការរងទោស រយៈពេល០៦ខែ ចំនួន២៨០នាក់ ក្នុងនោះ ស្រី៣០នាក់ និងទី៥-សំណើសុំបន្ថយទោស ពីជាប់ឃុំអស់មួយជីវិត មកត្រឹម២០ឆ្នាំ ចំនួន ០៨នាក់ ។

លោកឧត្តមសេនីយ៍ឯក បានបន្តថា ចំពោះទណ្ឌិតម្នាក់ៗ ទទួលបានការបន្ធូរបន្ថយទោស បានតែម្តងគត់ក្នុងមួយឆ្នាំ។ ចំនួនទណ្ឌិតទាំងអស់ខាងលើ គណៈកម្មការ ជាពិសេសលេខាធិការដ្ឋាន នឹងសម្អាតបញ្ជីខ្លះ អាចមានការប្រែប្រួល។ ហើយត្រង់ចំណុចនេះ លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ទៀតថា ជួនកាលទណ្ឌិតម្នាក់មានសាលក្រមពីរ ឬបី ប៉ុន្តែ ក្នុងលក្ខខណ្ឌយើង លើកបានតែសាលក្រមណាមួយទេ ហើយត្រូវសាលក្រមនោះ គ្រប់លក្ខខណ្ឌទៀត ឧទាហរណ៍ បើបន្ថយត្រូវតែឲ្យគ្រប់មួយភាគបី បើលើកលែងត្រូវតែឲ្យគ្រប់ពីរភាគបី ។

ឧត្តមសេនីយ៍ឯក អគ្គនាយកពន្ធនាគារ បានបញ្ជាក់ថា បើពិនិត្យជារៀងរាល់ឆ្នាំចំនួននៃការ បន្ធូរបន្ធយរយៈពេល រង ទោសនេះ មានការកើនឡើង ហើយបច្ចុប្បន្នទណ្ឌិត ដែលកំពុងទទួលការឃុំខ្លួន មានចំនួនជាង ១៥.០០០នាក់ នៅ ក្នុងទូទាំងប្រទេស ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល