(ភ្នំពេញ៖) កម្មករលក់គុយទាវតាមរទេះពេលយប់២នាក់ នៅថ្ងៃត្រង់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រយុទ្ធគ្នាមួយ ប្រាវហើយភាគីម្ខាង បានទាញកូនកាំបិតចាក់ទៅលើភាគីម្ខាងទៀត បណ្ដាលឲ្យចំ ពោះរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកភាគីអ្នកដៃដល់ ត្រូវបានកម្លាំងនគរបាល ប៉ុស្ដិ៍ចោមចៅធ្វើការចាប់ខ្លួនបាន និងបាននាំទៅធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។

យុវជនសង្ស័យដែលជាជនដៃដល់ និងត្រូវនគរបាលចាប់ខ្លួននោះ ឈ្មោញ ផៃ តួ អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរជាអ្នកលក់ គុយទាវតាមរទេះ ស្នាក់នៅក្នុងផ្ទះថៅកែរបស់ខ្លួន ស្ថិតក្នុងភូមិកើតហេតុខាងលើនោះ ចំណែកភាគីម្ខាងទៀត ឈ្មោះ ស៊ូ សឿន ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរជាកម្មករលក់គុយ ទាវតាមរទេះ ដូចគ្នានិងស្នាក់នៅក្នុងផ្ទះ ថៅកែដូចគ្នាដែរ។

ជនសង្ស័យបាននិយាយថា នៅមុនពេលកើតហេតុ ខ្លួនរួមជាមួយ បងប្រុសជីដូនមួយម្នាក់ទៀត ឈ្មោះ ធា និងជនរងគ្រោះផង បាននាំគ្នាហូបបាយជុំគ្នា ហើយខណៈនោះបងប្រុសរបស់ខ្លួន បាននិយាយថា យប់មិញគាត់បានលេងឈូសចាញ់ ឈ្មោះ ស៊ូ សឿន អស់លុយចំនួន៣ម៉ឺនរៀលបាត់ទៅហើយ។

បន្ទាប់ពីឮ បងប្រុសជីដូនមួយនិយាយបែបនេះ ខ្លួនបានឆ្លើយថា គ្រាន់តែលេងប៉ុណ្ណឹងចាញ់ដែរ កាត់ជើងចោលទៅ ភ្លាមៗនោះជនរងគ្រោះឈ្មោះ ស៊ូ សឿន មិនបាននិយាយសូម្បីមួយម៉ាត់ ស្រាប់តែក្រោកស្ទុះមកវាយខ្លូន៥ដៃ ចំខ្នងទើបទ្រាំមិនបាន ខ្លួនក៏បានយកកូមកាំបិត ចាក់ទៅលើជនរងគ្រោះរូបនោះតែម្ដង៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី