- សមត្ថកិច្ចអំពាវនាវដល់ កម្លាំងសមត្ថកិច្ច និងមន្រ្តីនៅគ្រប់ ច្រកព្រំដែនទាំងអស់ សហការតាមចាប់ឧកញ៉ា ថោង សារ៉ាត់

- សមត្ថកិច្ចរកឃើញកាំភ្លើងខ្លី ៦ដើមក្នុងភូមិគ្រឹះឧកញ៉ា ថោង សារ៉ាត់

- សមត្ថកិច្ចឃាត់ខ្លួនឪពុក-ម្តាយឧកញ៉ា ថោង សារ៉ាត់ ខណៈលោកឧកញ៉ា បានរត់គេចខ្លួនបាត់ហើយ

- ម៉ោងធ្វើឃាត និងម៉ោងតាមចាប់មេក្លោង ស្ថិតក្នុងចន្លោះម៉ោងជាង ៧ដូចគ្នា

- អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក សាទរចំណាត់ការរបស់លោកស្នងការ ជួន សុវណ្ណ និងទទួចចាប់ឲ្យបានឧកញ៉ាជាមេក្លោង

ភ្នំពេញ៖ ឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កណ្តាលរាជធានីភ្នំពេញ ត្រូវបានវែកមុខហើយបន្ទាប់ពីសមត្ថ កិច្ចបើកការស៊ើបអង្កេតរយៈពេល១១ថ្ងៃក្រោយការបាញ់ប្រហារ ជនសង្ស័យជាមេក្លោង គឺឧកញ៉ា ថោង សារ៉ាត់ ម្ចាស់បុរី៩៩៩។ ឧកញ៉ា ថោង សារ៉ាត់ ជាឧកញ៉ាវ័យក្មេងមួយរូប ដែលធ្លាប់មានរឿងរ៉ាវក្តីក្តាំជាច្រើនលើមុខជំនួញ របស់ខ្លួន ក្នុងនោះលោកឧកញ៉ា ក៏ធ្លាប់មានជម្លោះជាមួយប្រធានសាលាដំបូងរាជធានីភ្នំពេញ អាំង មាលតី រហូត ប្តឹងផ្តល់គ្នាឡើងតុលាការថែមទៀងផង។

ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលថា នៅវេលាម៉ោង ៧យប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤នេះ កម្លាំងសមត្ថកិច្ច ដឹកនាំដោយព្រះរាជអាជ្ញារងសា លាដំបូងរាជធានីភ្នំពេញ សៀង សុខ កំពុងឡោមព័ទ្ធចាប់ ឧកញ៉ាវ័យក្មេង ថោង សារ៉ាត់ នៅភូមិគ្រឹះក្នុងបុរី៩៩៩ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

គ្រាដែលសមត្ថកិច្ចកំពុងប្រតិបត្តិការតាមចាប់ឧកញ៉ា ថោង សារ៉ាត់ ជាមេក្លោងនោះ ជនពាក់ព័ន្ធចំនួន៤នាក់ ជា អង្គរក្សឧកញ៉ាវ័យក្មេង ពោរពេញដោយរឿងអាស្រូវ និងក្អេងក្អាងក្នុងរបរជំនួញរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួចហើយ។ អង្គរក្សទាំង៤រូបនោះរួមមាន៖ ទី១. ឈ្មោះ មាស សម្បត្ដិ ទី២. ឈ្មោះសៀង វាសនា ទី៣. ឈ្មោះ កូន ចាន់ថុល និងទី៤. ឈ្មោះ លី សៅ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ដែលកំពុងបញ្ជាដោយផ្ទាល់នោះ បានថ្លែង ថា កម្លាំងសមត្ថកិច្ចកំពុង ចូលឆែកឆេះនៅក្នុងភូមិគ្រឹះ តែមិនទាន់ចាប់បានឧកញ៉ា ជាមេក្លោង នៃការបាញ់ប្រហារ កណ្តាលរាជធានីភ្នំពេញនៅឡើយទេ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា រហូតដល់ម៉ោង ៨ និង១៣នាទីយប់ថ្ងៃដដែលនេះ សមត្ថកិច្ចបានឃាត់ខ្លួនឪពុក-ម្តាយ របស់ឧកញ៉ា ថោង សារ៉ាត់ ខណៈលោកឧកញ៉ា បានរត់គេចខ្លួនបាត់ហើយ។ ឪពុករបស់លោកឧកញ៉ា ថោង សារ៉ាត់ មានឈ្មោះ តាំង សុខ ហៅថោង ចំរើន អាយុ ៦៥ឆ្នាំ រីឯម្តាយមានឈ្មោះ កែវ សារី អាយុ៥៥ឆ្នាំ ជាមន្រ្តីក្រសួងការពារជាតិ។

រហូតដល់វេលាម៉ោង ៩ និង២១នាទីយប់កម្លាំងសមត្ថកិច្ច បានចុះទៅឆែកឆេរទីតាំងក្រុមហ៊ុនចែកចាយសាច់បាត់ តេ នៅក្នុងសង្កាត់បឹងទំពន់ ដែលជារបស់លោកឧកញ៉ា ថោង សារ៉ាត់ តែរកមិនឃើញលោកឧកញ៉ាទេ។ ក្នុងប្រតិ បត្តិការឆែកឆេរនាយប់នេះ សមត្ថកិច្ច បានរកឃើញកាំភ្លើងខ្លី៦ដើម នៅក្នុងភូមិគ្រឹះរបស់ឧកញ៉ា ថោង សារ៉ាត់ ក្នុងសង្កាត់ចាក់អង្រែក្រោម។

ជាមួយនិងប្រតិបត្តិការឆែកឆេររកមិនឃើញឧកញ៉ា ថោង សារ៉ាត់នោះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានអំពាវ នាវដល់អាជ្ញាធរ និងសមត្ថកិច្ចនៅតាមច្រកព្រំដែនទាំងអស់ ចូលរួមសហការធ្វើយ៉ាងណាឃាត់ឲ្យបានលោកឧក ញ៉ា ថោង សារ៉ាត់ ប្រសិនបើឃើញលួចគេចខ្លួនទៅប្រទេសដទៃតាមច្រកព្រំដែន។

គ្រាសមត្ថកិច្ចកំពុងញាប់ដៃញាប់ជើងឆែកឆេរតាមចាប់ជនសង្ស័យជាមេក្លោងនោះ ប្រជាពលរដ្ឋខ្មែរលើបណ្តាញ សង្គមហ្វេសប៊ុក បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញការបំបែកសំណុំរឿងឃាតកម្មមួយនេះ ក្នុងរយៈពេល ត្រឹមតែ ១១ថ្ងៃ និងបានកោតសរសើរយ៉ាងខ្លាំង ចំពោះស្នាដៃ និងជំនាញបច្ចេកទេសស្រាវស្រាវរបស់សមត្ថកិច្ច។ ក្រុមអ្នកលេងហ្វេសប៊ុក ក៏បានទទូច និងបួងសួងឲ្យចាប់បានជនសង្ស័យជាមេក្លោងមកវិនិច្ឆ័យទោសផងដែរ។

ជាការកត់សម្គាល់ប្រតិបត្តិការតាមចាប់ខ្លួនឧកញ៉ា ថោង សារ៉ាត់ ដែលជាប់សង្ស័យជាមេក្លោងនៅពីក្រោយឃាត កម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ បានធ្វើឡើងភ្លាមៗ ពោលរយៈពេលប្រហែលជា ២-៣ម៉ោងប៉ុណ្ណោះ បន្ទាប់ពី ឪពុក-ម្តាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ បានហៅអ្នកព័ត៌មានជាច្រើនស្ថាប័ន ទៅធ្វើសន្និសីទព័ត៌មានលាង សម្អាតកេរ្តិ៍ឈ្មោះលោកឧកញ៉ា និងអង្គរក្សថា មិនមានជាប់ពាក់ព័ន្ធនឹងឃាតកម្ម។ ក្នុងសន្និសីទព័ត៌មានេះ អ្នកស្រី កែវ សារី ជាម្តាយឧកញ៉ា ថោង សារ៉ាត់ បានគំរាមប្តឹងបកទៅសមត្ថកិច្ចថែមទៀតផង ដែលបានចាប់លោកឧកញ៉ា និង អង្គរក្ស។

សូមបញ្ជាក់ថា លោកឧកញ៉ា អ៊ឹង ម៉េង ថៅកែស៊ីម៉ង់តិ៍ពេជ្រ និងជាម្ចាស់ហាងពេជ្រហុងកុង ត្រូវបានឃាតកបាញ់ សម្លាប់មិនប្រណីដៃ បណ្តាលឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោងជាង ៧យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៤ ពេលលោកចុះទិញផ្លែឈើនៅជិតស្តាតអូឡាំពិក ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។

សូមរំលឹកផងដែរថា លោកឧកញ៉ា ថោង សារ៉ាត់ ធ្លាប់មានរឿងក្តីក្តាំជាច្រើនជាមួយដៃគូជំនួញរបស់ខ្លួន ក្នុងនោះ លោកប្រធានសាលាដំបូងរាជធានីភ្នំពេញ អាំង មាលតី ក៏ធ្លាប់មានរឿងក្តីក្តាំប្តឹងផ្តល់គ្នាផងដែរ។

មន្រ្តីនគរបាល បានបន្តទៀតថា រហូតមកដល់ម៉ោង ១១:១០នាទី យប់ថ្ងៃដដែលនេះ ប្រតិបត្តិការ ឡោមព័ទ្ធផ្ទះ លោកឱកញ៉ា ថោង សារ៉ាត់ មិនទាន់បញ្ចប់នៅឡើយទេ ហើយសមត្ថកិច្ច បន្តឆែករថយន្តរបស់មេក្លោងរូបនេះទៀតផង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល