CamNews

អាលីហ្សា គ្រាំចិត្ត​ដល់​ថ្នាក់​ធ្លាក់​ខ្លួនឈឺ ក្រោយ​ជួប​ស្នេហ៍​ប្រះស្រាំ

ភ្នំពេញៈ កាលពីមួយរយៈពេលមុននេះ កញ្ញា អ៊ុន អាលីហ្សា ហៅ អាលីហ្សា ធ្លាប់បាន បង្អួតមហា ជនពី ទំនាក់ទំនងផ្អែមល្ហែមរវាងនាង និងគូស្នេហ៍ប្រៀបដូចជាស្រមោច និងស្ករ ស្អិតជាប់គ្នា បេះមិន ចេញទេ ដោយនាងប្រកាសក្តែងៗថា បុរសវ័យស្របាលនាងម្នាក់នេះ ហើយជាគូជីវិតរបស់នាង ហើយនៅក្នុងពេលឆាប់ៗខាងមុខនេះ ពួកនាងអាចនឹងមាន គម្រោងត្រៀមដឹកដៃគ្នា ចូលរោងការ តាមប្រពៃណីខ្មែរ ផងដែរ ប៉ុន្តែការលេចឮព័ត៌មានបែប នេះ មិនទាន់បានប៉ុន្មានខ្យល់ផង ស្រាប់តែ លេចឮ ពាក្យចចាមអារ៉ាមតៗគ្នា ថាពេលនេះ ចំណងស្នេហ៍របស់ពួកនាង បានដើរដល់ ផ្លូវបំបែក ហើយ ដោយសារតែមាន រនាំងពីក្រុម គ្រួសារខាងប្រុស ។

នេះមិនមែនជាលើកទី១ទេ ដែលមានព័ត៌មានលេចឮថា តារាស្រីចង្ហារស្រួចទម្រង់មុខពង ក្រពើ កញ្ញា អាលីហ្សា មានបញ្ហារកាំរកូស ជាមួយបុរសជាគូស្នេហ៍ ព្រោះថាកន្លងមកនាង ធ្លាប់ បង្ហាញ ភាពសោកសៅម្តងជាពីរដង ហើយថានាងនិងគូស្នេហ៍ បានសម្រេចចិត្តចែកផ្លូវ គ្នា ដើរដោយ សារ តែការមិនចុះ សម្រុងគ្នា ប៉ុន្តែក្រោយមកដោយសារតែក្តីស្រលាញ់ ដែលពួក គេមានចំពោះ គ្នាទៅ វិញទៅមក បានឆក់ទាញបេះដូងរបស់ ពួកគេមកតភ្ជាប់គ្នាវិញ ដោយធ្វើឲ្យ ទស្សនិកជន និងអ្នក គាំទ្រនាងជាច្រើន បានរង់ចាំអ៊ុតមើលថា ថ្ងៃណានាងចូលរោងការ ដូច អ្នកសិល្បៈដទៃ ។

ប៉ុន្តែនៅទីបំផុតអ្វីដែល ទស្សនិកជនទន្ទឹងរង់ចាំនោះ បានក្លាយជារលាយប្រៀប ដូចអំបិល ត្រូវទឹក អស់ ក្រោយពីមានប្រភព ពីអ្នកនៅជិតខ្លួន អាលីហ្សា បង្ហើបឲ្យដឹងថា បើទោះជាពេល នេះ អាលីហ្សា ហាក់មានភាពលេចធ្លោ ក្នុងការងារសិល្បៈក៏ដោយ តែសម្រាប់ទឹកចិត្តរបស់នាង ហាក់ គ្មានភាពត្រេកត្រអាល សប្បាយចិត្តចំពោះការងារទេ តែផ្ទុយទៅវិញនាងបែរជា ត្រូវសម្ងំ ឈឺ ចាប់ គ្រាំចិត្ត រហូតដល់ថ្នាក់ធ្លាក់ខ្លួន ឈឺដេកនៅលើគ្រែ បន្ទាប់ពីនាងត្រូវបានបែកពី អតីត សង្សារជា ថ្មីម្តងទៀតទាំងបង្ខំ ដោយសារតែគ្រួសារ ខាងសង្សារមិនយល់ចិត្ត និងព្យាយាមតាម បំបែកស្នេហ៍ របស់នាង ដោយគ្មានក្តីអាណិតអាសូរ ។

បើតាមប្រភពខាងលើ បានប្រាប់ឲ្យដឹងថា អស់រយៈពេលច្រើនឆ្នាំហើយ ដែល អាលីហ្សា បាន ចំណាយពេលសេពគប់មើលចិត្តថ្លើម ជាមួយសង្សារហើយ នាពេលកន្លងមកនាងធ្លាប់បាន បង្ហើបថា នាងនិងសង្សារកំពុងតែ មានគម្រោងត្រៀមដឹកដៃគ្នា ចូលរោងការតាមប្រពៃណី ដូច អ្នកសិល្បៈដែរ ប៉ុន្តែអ្វីដែលធ្វើរារាំងស្នេហាមួយនេះ មិនឲ្យសមតាមក្តីបំណងនោះ គឺគ្រួសារ ខាងប្រុស ហាក់មិន ពេញចិត្ត ក្នុងការទទួលនាងធ្វើជាកូនប្រសារទេ ព្រោះតែការរើសអើង និង ប្រកាន់ថា នាងជាអ្នក សិល្បៈ ។

ទាក់ទងនឹង ការលើកឡើងព័ត៌មាននេះ Looking TODAY មិនទាន់អាចទាក់ទងទៅ កញ្ញា អាលីហ្សា ដើម្បីសាកសួរពីរឿងនេះបានទេ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ ប៉ុន្តែយើង នឹងរង់ចាំការចេញ មុខបកស្រាយពីម្ចាស់សាម៉ីខ្លួន នៅពេលក្រោយ ៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល