CamNews

ឈ្មួញរកស៊ីដឹកឈើ គ្រញូងដុតរថយន្ត ចោល បន្ទាប់ពីសមត្ថកិច្ច ដេញចាប់បាន

កំពង់ធំ៖ មានការភ្ញាក់ផ្អើល ដោយសារដែល មានរថយន្តដឹកគ្រញូង ១គ្រឿង ត្រូវបានឈ្មួញដុត
ហើយឆេះយ៉ាងសន្ធោសន្ធៅ ទាំងកណ្ដាលយប់ នៅក្បែស្នាក់ការសន្តិសុខ៦០១ លើកំណាត់ផ្លូវ
ជាតិលេខ៦ ត្រង់ចំណុច ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីវេលាម៉ោង៨
និង៥០នាទីយប់ថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០១៣ បន្ទាប់ពីសមត្ថកិច្ច ដេញចាប់បាន ។

សាក្សី នៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា គេបានឃើញមន្ត្រីមួយរូបជិះ រថយន្តឆ្លាមពណ៌
ត្រីឆ្លូញ បានប្រដេញរថយន្តដឹកឈើបទល្មើសខាងលើ ខោកគ្នាទៅវិញ ទៅមក ដូចរឿងកុនកូរ៉េ
ចាប់ពីចំណុចទីរួមខេត្ត រហូតមកចំណុចកើតហេតុ និងបានកៀរថយន្តនេះទំលាក់ថ្នល់តែម្ដង ។
ក្រោយមកគេបានឮមានការ ជជែកតថ្លៃគ្នាមួយសន្ទុះ ស្រាប់តែឃើញមានអណ្ដាតភ្លើងឆេះ ចេញ
ពីរថយន្តដឹ កបទល្មើស សន្ធោសន្ធៅ ដោយគ្មានសមត្ថកិច្ចណា ជួយអន្តរាគមន៏ពន្លត់ នោះឡើយ
ហើយមួយសន្ទុះក្រោយមក ទើបគេបានឃើញ លោកសុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម
ចុះទៅដល់ និងបាននាំកំលាំង ជួយពន្លត់ភ្លើង បន្ទាប់ពីធ្វើការពន្លត់រួចគេបានឃើញសល់ តែគ្រោង
ឆ្អឹងផ្នែកខាងមុខ នៃរថយន្ត និងដុំឈើគ្រញូងជាច្រើន ត្រូវខ្លោចឆេះដោយសារតែអណ្ដាតភ្លើងឆេះ ។

បន្ទាប់ពីកើតហេតុ លោកប៉ែន សារ់ាត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានបញ្ជាទៅផ្នែករដ្ឋ
បាល ព្រៃឈើ ឲ្យចុះពិនិត្យមើលភ្លាមៗ បន្ទាប់បី លោកទទួលបានព័ត៌មាន ថា មានរថយន្តដឹក
ក្រញូងមួយគ្រឿង ឆេះ ។

បច្ចុប្បន្នរថយន្តបង្កហេតុ និងឈើគ្រញូង ត្រូវបានជំនាញរដ្ឋបាលព្រៃឈើ យកមករក្សាទុក នៅ
ខណ្ឌរដ្ឋបាល ព្រៃឈើកំពង់ធំ។ ទាក់ទិនចំនួនឈើនៅក្នុង រថយន្តកើតហេតុនេះ រហូតដល់ព្រឹក
ថ្ងៃទី ០៥ វិច្ឆិកា ត្រូវបានគេដឹងថា មានចំនួន៣២ដុំ ស្មើនិង ០,៦៣៣ម៉ែត្រគូប៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល