ភ្នំពេញ៖ ចាប់តាំងពីតារាសម្តែង អ្នកមេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានដើរដល់ផ្លូវបែកបាក់ ជាមួយស្វាមីតាមផ្លូវច្បាប់មក គេសង្កេតឃើញថា នាងតែងតែ ទទួលរងនូវការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ទស្សនិកជន និងអ្នកដែលតាមដាន ចាប់ផ្តើមមានទំនាក់ទំនងស្នេហា ជាមួយគូស្នេហ៍ថ្មីមកគឺជារឿយៗ នាងតែងតែទទួលរងព្រនង់ នៃការរិះគន់មិនដាច់ទេ ។ អ្វីដែលធ្វើឲ្យទស្សនិកជន មានការចំឡែក និងចាប់អារម្មណ៍នោះ គឺថ្មីៗនេះតារាសម្តែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញប្រតិកម្មកប់ៗមាត់ ឆ្លើយឆ្លងទៅនឹងការរិះគន់ របស់បុរសម្នាក់ ដែលបានជេរប្រមាថនាង មិនសំចៃមាត់នាពេលកន្លងមក ។

តាមរយៈសារខ្លីដែល អ្នកនាង ចន ច័ន្ទលក្ខណា បានសរសេរបង្ហោះ ជាភាសាខ្មែរបង្ហាញពីអារម្មណ៍ ក្រេវក្រោធ និងឆ្លើយតបទៅអ្នកជេរប្រមាថនាងថា « Good morning ! សូមបងប្អូនជួយមើល សំដីមនុស្សប្រុស ដ៏សែន ថ្លៃថ្នូរម្នាក់នេះផង តើគាត់ជាប្រុសបែបណា ? គេមើលងាយមនុស្សស្រី ដែលមានប្តី២សុទ្ធតែថោកទាប ចុះប្រុសដែលមានប្រពន្ធ២មិនថោកទាប ទេឬ? បានជាអ្នកអែងមកហ៊ានជេរខ្ញុំបែបនេះ ? អ្នកអែងមានប្រពន្ធមានកូន អ្នកអែងគួរតែធ្វើជាប្រុស ដែលជាមេគ្រួរសារ តែបែរជាធ្វើជាប្រុសជេរស្រី នេះខ្ញុំជាអ្នកដទៃ អ្នកអែងហ៊ានជេរប៉ុណ្ណឹង ទម្រាំប្រពន្ធអ្នកអែង មិនដឹងជេរដល់កំរិតណា អ្នកអែងជេរស្រី ដូច្នេះគឺខូចប្រុសខ្មែរអស់ហើយ ឬក៏អ្នកអែងចង់បង្ហាញមនុស្សទូទាំងសកល ឲ្យគេដឹងថាប្រុសខ្មែរ ដែលជាប្តីគេគឺសុទ្ធតែជេរស្រី ? មិនមែនលើកទី១ទេ ដែលម្នាក់នេះជេរខ្ញុំ គឺច្រើនដងហើយ ខ្ញុំថាទ្រាំមិនចង់និយាយទេ កាលពីមុនប្រុសម្នាក់នេះតែងតែជេរ នៅក្នុងpageខ្ញុំ ខ្ញុំសុខចិត្តdelete comment ហើយ block ចោល…»។

តារាស្រីរូបនេះ បានរៀបរាប់ឲ្យដឹងទៀតថា អ្នកជេរនាងនោះ មិនត្រឹមជេរតែនាងទេ ពោលគឺក្រោយពីនាង លុបការជេរនិង Block គេហើយគេបានងាកទៅ ជេរគូស្នេហ៍របស់នាងទៀត ដែលនេះជាចេតនា អាក្រក់មួយដែលធ្វើឲ្យ នាងទ្រាំមិនបានដោយនាងបាននិយាយថា « គេចូលទៅជេរក្នុងpage Heng Loong ទៀត ខ្ញុំក៏មិនតហើយdelete និង block ទៀត ហើយក៏ចូលទៅជេរ ក្នុងការផុសរបស់ខ្ញុំ នៅក្នុង Acc នេះ ក្នុងខ្លួនអ្នកអែង វាយ៉ាងម៉េចក៏ចេះតែចង់ជេរ. ជេរប្រពន្ធខ្លួនអែងមិនឆ្អែតទេឬបានជាជេរខ្ញុំ ? ខ្ញុំត្រូវជាអ្វីនិងអ្នកអែងបានជាមានសិទ្ធិជេរខ្ញុំ ? ឬក៏អ្នកអែងមានជំងឺសសៃប្រសាទដើរជេរគេ ? តែបើថាឆ្កួតឲ្យចំឆ្កួត ខ្ញុំអត់ប្រកាន់ទេ សូមផ្តាំទៅប្រពន្ធផងថា មេត្តាប្រដៅប្តី ផងបើអាច ok លើកនេះខ្ញុំអត់delete និង block អ្នកអែងដែរ គឺខ្ញុំចង់ឲ្យគេដឹងថា អ្នកអែង ជាប្រុសប្រភេទណា ខ្ញុំរំសាយភាពឈឺចាប់ នៃការជេររបស់ប្រុស២ឆ្នាំហើយ ហើយក៏ជារឿងដែលខ្ញុំ មិនចង់និយាយ ចេញមកខាងក្រៅ តែពួកប្រុសថ្លៃថ្នូរ អែងចេះតែក្តិចភាពឈឺរបស់ខ្ញុំ ខ្ញុំតែងតែស្អប់ប្រុសខ្មែរ១ចំនួនណាស់ ព្រោះតែរឿងជេរស្រី នេះជាសន្ដានពិត នៃប្រុសខ្មែរ១ភាគធំ និងក៏ជាប្រពៃណីដែរ » ។

បន្ទាប់ពីតារាស្រីរូបនេះ បានបញ្ចេញអារម្មណ៍ ខឹងសម្បារ ដោយសារតែសម្តីប្រមាថ គ្រប់បែបយ៉ាងពីបុរសម្នាក់នោះ ហើយនាងក៏បានបញ្ចេញសារថ្មីមួយទៀត ដោយនាងថែមទាំងបានស៊ើបអង្កេតកន្លែងស្នាក់នៅ និងមុខរបររបស់អ្នកជេរនាងថែមទៀត ដោយនាងបានប្រាប់ឲ្យដឹងថា រស់នៅដល់Newzaland នៅតែមានសំដីថោក ទាបទៀត គេប្រាប់ខ្ញុំថា គេជាថៅកែហាងនំបុ័ង នៅប្រទេស Newzaland ហើយប្រុសនេះ កើតរោគចិត្ត សូមអ្នកនៅ Newzaland ជួយប្រាប់ឪពុកម្តាយ និង ក្រុមគ្រួសារប្រុសនេះផង ថាកូនពួកគាត់ថោកយ៉ាងម៉េច មានមនុស្ស ៤. ៥ នាក់ SMS មកប្រាប់ខ្ញុំ ពីចរឹត រោគចិត្តរបស់ប្រុសនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល