ភ្នំពេញៈ កាលពីរាត្រី យប់ថ្ងៃទី២០ ខែធ្នូ កន្លងទៅនេះ គេឃើញមានវត្តមាន តារាប្រុសស្រីល្បីឈ្មោះ ប្រចាំនៅក្នុង ផលិតកម្មថោន ក៏ដូចជាអ្នកសិល្បៈ ល្បីឈ្មោះ ជាច្រើនទៀត បានអញ្ជើញចូលរួម យ៉ាងច្រើនកុះករ ចូលរួមអបអរសាទរ ក្នុងពិធីឡើងគេហដ្ឋាន ដែលជាប្រភេទ ផ្ទះវីឡាថ្មី របស់តារាចម្រៀង បុរសវ័យក្មេង លោក សុគន្ធ ថេរ៉ាយុ ប៉ុន្តែសម្រាប់កម្មវិធីនេះ គេមិនសូវបានឃើញ វត្តមានអ្នកកាសែត ចូលរួមផ្តិត យករូបភាព និងចុះផ្សាយអត្ថបទ ទាក់ទងរឿង ឡើងគេហដ្ឋានថ្មី របស់លោកប៉ុន្មានទេ ។

ជាទូទៅសម្រាប់កម្មវិធី អ្នកសិល្បៈទាំងពិធីមង្គលការ, ខួបកំណើត ,ឡើងគេហដ្ឋានថ្មី ឫក៏កម្មវិធីជប់លៀងផ្សេងៗ គេរមែងតែងតែ ឃើញវត្តមាន អ្នកសារព័ត៌មាន អញ្ជើញចូលរួម យ៉ាងច្រើនកុះករ ដើម្បីផ្តិតយករូបភាពស្រស់បំព្រង ក្នុងពិធីយកមកចុះផ្សាយ មិនដែលដាច់នោះទេ តែដោយឡែក សម្រាប់តារាចម្រៀង ល្បីឈ្មោះ ប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ វិញបែរ ជារៀបចំពិធីឡើង គេហដ្ឋានថ្មី បែបស្ងាត់ៗ ដោយគ្មានអ្នកកាសែត ចូលរួមឡើយខុស ពីអ្នកសិល្បៈដទៃ ឲ្យតែមានកម្មវិធីអ្វីមួយ តែងតែផ្តល់ដំណឹង ឲ្យអ្នកកាសែត ទៅចូលរួមមិនដាច់ ។

តារាចម្រៀងប្រចាំ ផលិតកម្មថោន ដែលមានរូបរាងសង្ហារ លោក សុគន្ធ ថេរ៉ាយុ ត្រូវបានទស្សនិកជន ចាត់ទុកថា ជាតារាមួយដួង ដែលកំពុងតែ ទទួលបានការគាំទ្រ និងមានការងារច្រើន ហើយនៅក្នុងឆ្នាំ ២០១៤នេះ សន្ទុះការងារលោកហាក់ មានភាពរីកចម្រើន និងទទួលបាន ជោគជ័យច្រើន ។ ទន្ទឹមនឹងនោះថ្មីៗនេះ លោកក៏បានចាយលុយ ខ្ទង់ម៉ឺនដុល្លារ រៀបចំកម្មវិធី ឡើងវីឡាថ្មីមួយ ដែលមានតម្លៃ ប្រមាណ ៣០ម៉ឺនដុល្លារ ដែលមានទីតាំង ស្ថិតនៅក្នុង បុរីពិភពថ្មី ។

នៅក្នុងកម្មវិធីជប់លៀងរបស់ សុគន្ធ ថេរ៉ាយុ ក៏មិនខុសពីកម្មវិធី ជប់លៀង របស់អ្នកសិល្បៈដទៃ ដែលពោលគឺ ក្នុងកម្មវិធីនោះ មានវត្តមាន អ្នកសិល្បៈ ប្រុសស្រី ចូលរួមជាច្រើនរយនាក់ សុទ្ធសឹងតែជា តារាល្បីៗ និងមាន សម្រស់ស្រស់ស្អាត មិនអន់ទេ ៕

ផ្ដល់សិទ្ធដោយ៖ looking today