ភ្នំពេញ៖ ពិធីកររូបសង្ហា ប្រចាំស្ថានីយទូរទស្សន៍ MY TV កូនកាត់ចិន លោក តាប៊ុយ ថ្មីៗនេះ ត្រូវបានខាង ស្ថានទូត កូរ៉េខាងត្បូងជ្រើសរើស ឲ្យធ្វើជា ឯកអគ្គរដ្ឋទូតសុឆន្ទៈ ផ្សព្វផ្សាយ វប្បធម៌កូរ៉េ នៅប្រទេសកម្ពុជា ក្រោយពីខាងស្ថានទូត បានធ្វើការស្ទង់ មតិពីយុវវ័យ អស់រយៈ ពេលជាច្រើន ខែកន្លងមក ។

លេខាទី២ស្ថានទូតកូរ៉េ ខាងត្បូង ប្រចាំនៅកម្ពុជា កញ្ញា Park Min-Seo បានថ្លែងប្រាប់ឲ្យដឹង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ម្សិលមិញនេះថា តារាសម្តែង និងជាពិធីកររូបសង្ហា កំពុង មានសន្ទុះទីផ្សារ លេចធ្លោខ្លាំង លោក តាប៊ុយ ត្រូវបានខាងស្ថានទូត ប្រទេសកូរ៉េខាងត្បូង ជ្រើសរើស ឲ្យធ្វើជា ឯកអគ្គរដ្ឋទូតសុឆន្ទៈ ផ្សព្វផ្សាយវប្បធម៌កូរ៉េ ក្នុងប្រទេស ក្រោយពីខាង ប្រទេសកូរ៉េ បានធ្វើការស្ទង់មតិ ដោយបានជ្រើសរើស តារាខ្មែរ ជាច្រើន ឈឈ្មោះឲ្យយុវវ័យ បោះឆ្នោត ជ្រើសរើស ហើយ តាប៊ុយ គឺជាតារាមួយដួង ដែលទទួលបានការគាំទ្រ និងមាន ប្រជាប្រិយភាព ច្រើនជាងគេ។ ហេតុដូច្នេះហើយ បានជាខាងស្ថានទូតកូរ៉េ សម្រេចចិត្ត តែង តាំងលោក ជាឯកអគ្គរដ្ឋទូតសុឆន្ទៈ ផ្សព្វផ្សាយ វប្បធម៌កូរ៉េតែម្តង ។

កញ្ញា Park Min-Seo បានប្រាប់ឲ្យដឹងទៀតថា "នេះជាបំណងរបស់ ប្រទេសកូរ៉េខាងត្បូង យូរ មកហើយ ក្នុងការផ្សារភ្ជាប់វប្បធម៌ រវាងប្រទេសទាំង២ បញ្ចូលគ្នា ដើម្បីឲ្យមានទំនាក់ ទំនង រវាងគ្នានិងគ្នា។ ទើបតែពេលនេះ ដើម្បីឲ្យបំណងក្លាយជា ការពិត ខាងស្ថានទូតក៏សម្រេចចិត្ត ជ្រើសរើស តំណាង ឯកអគ្គរដ្ឋទូត ជាជនជាតិខ្មែរ ធ្វើការផ្សព្វផ្សាយវប្បធម៌កូរ៉េ ក្នុងប្រទេស "។

លេខាទី២ស្ថានទូតកូរ៉េ ប្រចាំកម្ពុជា បានបង្ហើបឲ្យដឹង បន្ថែម ទៀតថា នាងមានការរំពឹងទុក ថាតាមរយៈឯកអគ្គរដ្ឋទូត សុឆន្ទៈ មួយរូបនេះ នឹងធ្វើឲ្យចំណងមិត្តភាព វប្បធម៌របស់ប្រទេស ទាំងពីរកាន់តែ ល្អជាងនេះ។ នៅថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ ឯកអគ្គរដ្ឋទូត លោក តាប៊ុយ ក៏នឹងត្រៀមខ្លួនចូល ជាសមាជិកគណៈកម្មាធិកា ផ្តល់ពិន្ទុក្នុង ការប្រឡង K-POPផងដែរ ។ ដោយឡែក តារាសម្បូរសំណើច តាប៊ុយ LookingTODAY មិនទាន់អាចទាក់ទង ទៅលោកដើម្បី សាកសួរពីចំណាប់ អារម្មណ៍ របស់លោកបានទេ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤នេះ ៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល