(ភ្នំពេញ)៖ បន្ទាប់ពីបានឃើញវីដេអូ បង្ហាញពីសកម្មភាពរបស់លោកតាម្នាក់ ដែលបានបីចៅប្រុសរងគ្រោះ ដោយសារតែលង់ទឹកពាង ដើម្បីឲ្យគ្រូពេទ្យជួយសង្គ្រោះជីវិត ប៉ុន្តែគ្រូពេទ្យហាក់ពុំមានព្រហ្មវិហារធម៌ ជួយសង្គ្រោះជីវិតក្មេងទាល់តែសោះ ធ្វើឲ្យកុមារកំសត់ស្លាប់យ៉ាង អាណោចអធ័ម នៅក្នុងខេត្តបាត់ដំបងរួចមក តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានបង្ហាញក្ដីអាណិតអាសូរ ខ្លោចចិត្តចំពោះការបាត់បង់ជីវិតក្មេងប្រុសម្នាក់នេះ និងបានធ្វើការរិះគន់ ក៏ដូចជាសំណូមពរ ដល់គ្រូពេទ្យទាំងអស់ មេត្តាកុំមើលឃើញតែលុយជាធំ ហើយមិនបានប្រើវិជ្ជាជីវៈ និងក្រមសីលធម៌ជាគ្រូពេទ្យ ជួយសង្គ្រោះជីវិតមនុស្សបែបនេះ។

តារាកំប្លែងពោរពេញដោយ វោហាស័ព្ទ បាននិយាយក្នុងឃ្លីបវីដេអូរបស់ខ្លួន ដោយសម្ដីខ្សាវៗ ស្ទើរតែហូរទឹកភ្នែក ព្រោះអាណិតក្មេងដែលស្លាប់នោះថា នាងបានឃើញព័ត៌មានព្រឹកមិញ នេះ ពិតជាអាណោចអធ័ម នៅពេលឃើញលោកតាម្នាក់បីចៅប្រុស ដែលលង់ទឹក ទៅរកគ្រូពេទ្យដើម្បីឲ្យជួយ ប៉ុន្តែគ្រូពេទ្យមិនជួយ រហូតធ្វើឲ្យក្មេងនោះស្លាប់ ពេលឃើញបែបនេះ បានធ្វើឲ្យអារម្មណ៍របស់នាង មិនស្ងប់ទាល់តែសោះ ហើយសំណូមពរដល់គ្រូពេទ្យទាំងអស់គ្នា មានតួនាទីជាពេទ្យ សូមយកចិត្តទុកដាក់ជួយសង្គ្រោះអ្នកជំងឺ ត្រូវមានគុណធម៌ កុំយកលុយជាធំឲ្យសោះ ...!

ខាត់ សុឃីម និយាយថា «ខ្ញុំឃើញហើយ ទប់ចិត្តមិនយំមិនបាន ដោយឃើញជីតាលើកចៅ ដើររកឲ្យពេទ្យជួយ តែបែជាគេមិនជួយចៅគាត់ នេះជាអ្វីទៅ ? ហេតុអីបានជាមិនជួយបន្តិចឲ្យគាត់អស់ចិត្ត អ្នកដឹងថា មានមិនដែលបី ត ក្រមិនដែលបីជំនាន់ទេ កម្មនឹង ទុក្ខឲ្យអ្នកឯងចាំមើលទៅ..!»។

សូមស្ដាប់សម្ដីទាំងស្រុង របស់អ្នកនាង ខាត់ សុឃីម ដូចខាងក្រោមនេះ ៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង